ម្តាយប្រហែលមួយភ្លេត ស្រាប់តែកូនអាយុជាង១ឆ្នាំ ដើរធ្លាក់ចូលស្រះទឹក បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម

(ខេត្តបន្ទាយមានជ័យ)៖ ម្ដាយយំស្ទើរគាំងបេះដូង ស្លាប់ដោយសារតែ ប្រហែសមួយភ្លែត កូនអាយុជាង ១ ឆ្នាំដើរធ្លាក់ចូលស្រះទឹក ផ្ទះអ្នកជិតខាងជីក មានជម្រៅជាង១ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម នៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាកុមាររងគ្រោះ ឈ្មោះឆាង វិឆ័យ ភេទប្រុសអាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ តឹក ឆាង អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ សាលឹត ស៊ីនេត អាយុ៣២ឆ្នៃ នៅភូមិនៅបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ ឲ្យដឹងទៀតថាមុនពេល កើតហេតុកុមាររងគ្រោះ បានដើរលេងម្នាក់ឯង ដោយគ្មានអ្នកមើល ឪពុករវល់ទៅមើលស្រែ ចំណែកម្តាយរវល់ងូត ទឹកនៅក្នុងបន្ទប់ ពេលម្តាយងូត រួចបាត់កូនមិនឃើញ បានដើររកកូនស្រាប់ឃើញ កូនលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធម្ម នៅខាងក្រោយ ផ្ទះអ្នកជិតខាង ឈ្មោះ ហុក រិន ភេទប្រុសអាយុ៥២ឆ្នាំ ចម្ងាយប្រហែល៤០ម៉ែត្រ ។

ក្រោយពីលើកកូនយក មកដាក់ផ្ទះសពកុមា ររងគ្រោះត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី  ទាំងក្តីអាឡោះ អាល័យបំផុត៕