ថៃបានអនុញ្ញាតឲ្យ រថយន្ត៥០គ្រឿង ក្នុង១ថ្ងៃចេញ ចូលដឹកទំនិញក្នុងប្រទេស និងអាជីវករផ្សាររុងក្លឿក៏ឲ្យចូលដែរ តែមានលក្ខខណ្ឌ

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តអាជីករ ខ្មែរចំនួន៥០គ្រឿង ក្នុងមួយថ្ងៃ អោយចូលក្នុង ផ្សាររ៉ុងក្លឿរត្រូវបានអាជ្ញាធរថៃ សម្រេចចូលតាមការ ស្នើរសុំសម្របសម្រួល ពីអាជ្ញាធរខេត្ត បន្ទាយមានជ័យបន្ទាប់ពី បានពិភាក្សារគ្នារ ជាលើកទី២កាល ពីថ្ងៃទី០៨ខែកក្កដាឆ្នាំ ២០២០រវាងអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្តស្រះកែវប្រទេសថៃ។

បើយោងតាមការអះអាង ពីឯកឧត្តម ង៉ោម៉េងជ្រូន អភិបាលរងខេត្ត បន្ទាយមានជ័យលោក បានថ្លែងក្នុងកិច្ចប្រជុំក្នុង សាលាខេត្តដោយមាន ការចូលរួមមន្ត្រីពាក់ព័ន្ធ​ មានដូចជា មន្ទីរសុខាភិបាល គយ មេច្រក អន្តោប្រវេសន៍ នៅព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២០ ថានៅថ្ងៃទី១៥ខាង មុខនេះអាជ្ញាធរ ភាគីខាងថៃបាន ធ្វើការអនុញ្ញាតឲ្យ រថយន្តអាជីករខ្មែរ តែចំយនួន៥០គ្រឿងក្នុង១ថ្ងៃចេញ ចូលដឹកទំនិញ តាមការចាំបាច់ តាមការកំណត់ និងអាជីវករផ្សាររុងក្លឿ ក៏ឲ្យចូលដែរតែមានលក្ខខណ្ឌ របស់អាជ្ញាធរ ថៃ ហើយក្នុងរថយន្ត១គ្រឿង អាចអនុញ្ញាត្តិឲ្យមាន មនុស្សតែ២នាក់ ក្នុងនោះមានអ្នកបើក និង ព្រូ ។

លោកង៉ោ ម៉េងជ្រូនបានបញ្ជាក់ ឲ្យដឹងទៀតថាអ្នកបើក បររថយន្តនិងអ្នក រួមដំណើរសូមអនុវត្ត តាមច្បាប់ឆ្លងដែន ត្រូវបង្ហាញឯកសារចេញ និងចូលប្រទេសរហូត ទាល់តែបានធ្វើលិខិត បញ្ជាក់ពីទំនិញ និងបញ្ជាក់ពីកន្លែង ចំណតនិងទីតាំង បញ្ជូនទំនិញឲ្យបាន ជាក់លាក់។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាចំពោះ អ្នកធ្វើដំណើរចូលមក ដឹកទំនិញត្រូវមានអ្នក បើកមួយនាក់នឹង អ្នករួមដំណើរជាមួយ នាក់អ្នកដំណើរដែល ចូលមកត្រូវពាក់ ឧបករណ៍ការពារ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសឲ្យ បានជាច្រចាំ វាស់កំដៅសិន ទើបអនុញ្ញាតឲ្យធ្វើ ដំណើរឆ្លងកាត់ បែបបទក្នុងការស្នើរ សុំអនុញ្ញាតឆ្លងកាត់ សេចក្តីលំអិតទាក់ទង និងយានយន្ត តម៉ ២ រាយនាមអ្នក បើកយានយន្តតម៉៤ បែបបទ តម៉៨ លិខិតបញ្ជាក់ពីការ បញ្ជូនទំនិញមានឯក សារឆ្លងដែន មានលិខិត ឆ្លងដែនប័ណ្ណ ព្រំដែននិងប័ណ្ណ ឆ្លងដែនបណ្ណោះអាសន្ន។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថារថយន្តទាំង ចំនួន៥០ គ្រឿងនោះត្រូវគោរព តាមពេលវេលាដែល ត្រូវឆ្លងកាត់ ចាប់ពីម៉ោង៨ព្រឹក ធ្វើដំណើរត្រឡប់មក វិញនៅវេលាម៉ោង១ថ្ងៃត្រង់ក្នុង មួយថ្ងៃជាកំហិតយាន្តយន្ត ចេញចូលមិន លើសពី៥០គ្រឿងជាដាច់ខាត។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថារថយន្ត ទាំងចំនួន ៥០គ្រឿងនោះអាចចូល ធ្វើដំណើរក្នុងមួយថ្ងៃបាន តែផ្សារមួយប៉ុណ្ណោះ ១គឺផ្សារអិនឌូចិន ២ផ្សារហ្គោលឌិន grand ៣គឺផ្សារ អ ប ច ៤គឺផ្សារបេនចាក់វ៉ាន់៥ គឺផ្សាររ៉ាក់តាក់ណាក់ថាំ ៦ផ្សារដេតថៃ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាចំពោះប្រជាជន កម្ពុជាដែលចូលមក ដឹកទំនិញក្នុងមួយថ្ងៃៗ សូមចូលតាមផ្លូវ ដែលបានកំណត់ជូន យ៉ាងតឹងរ៉ឹងនិងអនុញ្ញាត ឲ្យស្ថិតក្នុងបរិវារវេន របស់ខ្លួនប៉ុណ្ណោះ ព្រមទាំងមានការ កំណត់ពេលវេលា ជាក់លាក់សម្រាប់ដឹក ជញ្ជូនទំនិញរបស់ខ្លួន អោយទាន់តាមពេល វេលាកំណត់សកម្មភាព និងការណែនាំដែល គួរអនុវត្ត អនុញ្ញាតចំពោះតែការ ដឹកជញ្ជូនទំនិញនៅក្នុង ផ្សាររុងក្លឿ តាមទីតាំងដែលបាន អនុញ្ញាតនិងមិនត្រូវធ្វើ ដំណើរចេញពីបរវេនដែល បានកំណត់ជូនជាដាច់ ខាតពេលដែលចូល មកក្នុងបរវេនផ្សារ រុងក្លឿដែលអនុញ្ញាតនិង មិនអនុញ្ញាតបុគ្គលដែល មិនពាក់ព័ន្ធ ចូលមកក្នុងបរវេន ផ្សារដែលអនុញ្ញាត ជាដាច់ខាត ចំពោះម្ចាស់តូបទំនិញ មុននឹងធ្វើដំណើរត្រឡប់ ទៅវិញសូមពិនិត្យ និងបិទប្រព័ន្ធភ្លើងឲ្យ បានត្រឹមត្រូវមុននឹងចាក ចេញដើម្បីជាវៀង មានអគ្គិសនីឆាបឆេះ ប្រសិនបើមានការល្មើស នឹងច្បាប់ឬបទបញ្ជា ភ្នាក់ងារប្រតិបត្តិ មានតួនាទីប្រចាំការនិង ធ្វើការបញ្ឈប់ សកម្មភាពនេះភ្លាមៗ៕