រដ្ឋបាលខេត្តកំពតបើក កិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណត្តិទី៣

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈតភ្ជាប់រូបភាព និងសំឡេង (video conference ) ក្រោមអធិបតីភាព លោក​ ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំ បានពិនិត្យនិងអនុម័ត តាមរបៀបវារៈមួយចំនួន ដែលក្នុងនោះពាក់ព័ន្ធ ស្ដីពីសកម្មភាពអនុវត្ត ការងាររបស់ រដ្ឋបាលខេត្ត ធ្វើបច្ចុប្បន្នភាពលទ្ធ ផលសម្រេចបាន ក្នុងការឆ្លើយតប និងសំណូមពរ  របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុង អង្គវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តឆ្នាំ ២០១៩កន្លងទៅ ។

ជាលទ្ធផលរបស់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងចំណោមបញ្ហា សំណូមពររបស់ប្រជា ពលរដ្ឋដែលមាន សរុបចំនួន១៥៥ ករណី ក្នុងនោះបានដោះ ស្រាយរួច៨៣ករណី កំពុងដោះស្រាយ៣៧ ករណី មិនទាន់បានដោះស្រាយចំនួន ៣៦ករណី ។

កិច្ចប្រជុំក៏បានលើក មកពិនិត្យពិភាក្សា នូវចំណុចមួយចំនួន និងបញ្ហាប្រឈម សំណូមពរនៅមូលដ្ឋាន  ដើម្បីជំរុញដល់អាជ្ញាធរក្រុង ស្រុកមន្ទីរ អង្គភាពឬមន្ត្រីពាក់ព័ន្ធ បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកន្លងមក ពិសេសពាក់ព័ន្ធ លើការងារផ្ដល់សេវា សាធារណៈ ការអភិវឌ្ឍគម្រោងវិនិយោគ ទាំងវិស័យឯកជននិងវិស័យររដ្ឋ ដោយធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋ ឲ្យទទួលបានផល ប្រយោជន៍និងមាន ភាពកក់ក្ដៅ ព្រមទាំងភាពរីក ចម្រើនរបស់ខេត្ត និងប្រទេសជាតិទាំងមូល ស្របតាមគោលនយោ បាយនានា របស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនេះ អភិបាលខេត្ត​ លោក ជាវ តាយ បាន ថ្លែងអំណរគុណចំពោះ ប្រធានក្រុមប្រឹក្សាខេត្ត  និងសមាជិកក្រុមប្រឹក្សាខេត្ត ដែលកន្លងមកតែងបានគាំទ្រ និងលើកជាមតិយោបល់ ជួយជម្រុញដល់មន្ទីរអង្គភាពជំនាញ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ក្នុងការអនុវត្តតួនាទីភារកិច្ច  ថែរក្សា សន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈសង្គម ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ទប់ស្កាត់បទល្មើសនានា និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន មានការរីកចម្រើនលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តកំ ពតបាននឹងកំពុងយក ចិត្តទុកដាក់ ដើម្បីឆ្លើយគោលការណ៍ របស់រាជរដ្ឋាភិបាល ដើម្បីការកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពរីក ចម្រើនរបស់ខេត្ត ទាំងវិស័យឯកជននិង វិស័យរដ្ឋនិងសេវា សាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយនេះ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងលទ្ធផលរីក ចម្រើនដែលរដ្ឋបាល ខេត្តបានខិតខំកន្លងមក ប៉ុន្តែមានភាព ខ្វះចន្លោះមួយ ចំនួនដែលទាមទារឱ្យ ជំនាញអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ក្នុង ខេត្តបន្តយកចិត្តទុកដាក់ថែមទៀត ពិសេសពាក់ព័ន្ធ សេវារដ្ឋបាលនិង គម្រោងអភិវឌ្ឍន៍ នានាទាំងវិស័យរដ្ឋ និងវិស័យឯកជន និងការវាស់វែងផ្ដល់ កម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ សហការរួមគ្នាអនុវត្តតាម គោលការណ៍ដែលបាន កំណត់តាមនិតិវិធី និងមានភាពច្បាស់លាស់ ជៀសវាងមានបញ្ហា កាន់តែកើនឡើងដែល នាំឲ្យមតិមហាជនវាយ ប្រហារមិនល្អមកលើ រដ្ឋបាលខេត្តក៏ដូច ជាថ្នាក់ដឹកនាំខេត្ត៕ ដោយលោក សេង ណារិទ្ធ