អភិបាលខេត្តកំពត ប្រាប់ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាង សង់ផ្លូវឲ្យបានឆាប់ រហ័សបំផុត

(ខេត្តកំពត)៖ ដោយមើលឃើញថា ការសាងសង់ផ្លូវបេតុង លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចំណុចផ្លូវ រថភ្លើងក្រុងកំពត មកដល់ភ្លើងស្តុបផ្សារ សាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវ បង្កឲ្យមានការក កស្ទះពិបាកធ្វើដំណើរ និងប៉ះពាល់ដល់ ការប្រកបមុខរបស់រកស៊ី ទទួលទានរបស់ពលរដ្ឋ រស់នៅជាប់ដងផ្លូវ  អភិបាលខេត្តកំពត បានចុះទៅជំរុញដល់ ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាង សង់ឲ្យរួចរាល់យ៉ាង ឆាប់រហ័សបំផុត ហើយប្រកបដោយ ស្តង់ដាបច្ចេកទេសត្រឹមត្រូវ។

មានប្រសាសន៍នៅក្នុង ដំណើរចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាសាង សង់ផ្លូវជាតិលេខប៣ ចាប់ពីចំណុច ផ្លូវរថភ្លើងក្នុងក្រុង កំពតមកដល់ចំណុច ស្តុបផ្សារសាមគ្គីទីរួម ខេត្តកំពត នៅល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងស្ថាបនាផ្លូវ ជាតិលេខ៣ចាប់ពីភ្លើង ស្តុបផ្លូវបំបែកផ្សារសាមគ្គី ទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុង សរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក (០,២៤ម៉ែត្រ) ដាំដើមឈើសងខាងផ្លូវ រៀបចំខឿនការ៉ូឡា អមសងខាងផ្លូវ ប្រវែង២ម៉ែត្រ។

ក្រោយពីចាប់ផ្តើម សាងសង់អស់ រយៈពេលជាងខែ ក្រុមហ៊ុនទទួល ការសាងសង់ CRBC ហាក់មិនសូវ បានប្រឹងប្រែង និងរកវិធីសាស្ត្រដើម្បី ពន្លឿនការសាងសង់ទេ ធ្វើឲ្យផ្លូវសំខាន់ដ៏ មមាញឹកមួយនេះ  មានការកកស្ទះចរាចរណ៍ នៅចំណុចសាង សង់ស្ទើររាល់ថ្ងៃ  ហើយការប្រកបរបរ រកស៊ីទទួលទានរបស់ពលរដ្ឋ រស់នៅជាប់ផ្លូវទៀត សោតក៏ពិបាក។

ដោយសារមូល ហេតុនេះហើយ ទើបលោក ជាវ តាយ បានចុះមក ជំរុញជាលើកទី២ ឲ្យក្រុមហ៊ុន CRBC ពន្លឿនដល់ដំណើរ ការសាងសង់ឲ្យបានឆាប់រហ័ស ដើម្បីកុំឲ្យប៉ះពាល់ដល់ការ ធ្វើដំណើរ ការងាររកស៊ីរបស់ពលរដ្ឋ សោភ័ណភាព និងសណ្តាប់ធ្នាប់នៅដង ផ្លូវក្នុងក្រុងកំពតយូរពេក។

នៅក្នុងដំណើរចុះពិនិត្យ  លោកអភិបាលខេត្តបាន ស្នើរដល់ក្រុមហ៊ុនឲ្យមាន ការដាក់ប្រព័ន្ធលូឲ្យរួចរាល់ ហើយស្របគ្នានឹងការ សាងសង់ផ្លូវនេះដែរដោយ ធ្វើយ៉ាងណាក៏ដោយ ត្រូវសាងសង់ឲ្យរួចរាល់ ក្នុងរយៈពេល១ខែទៀត៕ ដោយលោក សេង ណារិទ្ធ