កំលាំងការិយាល័យ នគរបាលសេដ្ឋ កិច្ចនិងកំលាំងនគរបាល ក្រុងប៉ោយប៉ែតបាន ធ្វើការឆែកឆេររោងស្តុប គ្រឿងក្នុងជ្រូក បាន២០កេះ ស្មើ ១ តោន

(ខេត្តបន្ទាយមានជ័យ)៖ កំលាំងផែ្នកព្រហ្មទណ្ឌ នគរបាលក្រុងប៉ោយប៉ែត បានសហការណ៍ ជាមួយកំលាំងការិយាល័យ នគរបាលសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានចុះធ្វើការឆែកឆេ រោងស្តុបទុកឥវ៉ាន់ បានរកឃើញមានគ្រឿង ក្នុងជ្រូក២០កោះស្មើរ និង១តោននៅវេលា ម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបគ្រឿងក្នុង ជ្រូកនេះអនុវត្តតាម បទបញ្ជាករបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងបានដឹកនាំកំលាំងដោយ លោកឧត្តមសេនីយ៍ត្រី ចាបសុផាឬទ្ធិ  ស្នងការរងហើយ បានធ្វើការឃាត់ខ្លួន ម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ចាបសុផាឬទ្ធិបានបញ្ជាក់ ឲ្យដឹងទៀតថាគ្រឿងក្នុង ជ្រូកស្តុបក្នុងទីតាំងរបស់ ឈ្មោះ អ៊ុល ក្លឹងនោះសមត្ថកិច្ចបានឆែក ឆេរកឃើញ អណ្តាត ត្រចៀក ពោះ បេះដូង ក្រចក ប្អប់ជើង សរុបមានចំនួន ២០ កេះ ស្មើ ១ តោន សុទ្ធសឹងជា របស់ មានជាតិ គីមីទាំងអស់។

លោកឧត្តមសេនីយ៍ត្រី ចាបសុផាឬទ្ធិបាន បញ្ជាក់ឲ្យដឹងទៀតថា សំភារះនិងវត្ថុតាង ខាងលើក្រោយពី ធ្វើកំណត់ហេតុរួចខាង ការិយាល័យជំនាញដឹក យកទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់៕៨៩