ជនសង្ស័យម្នាក់លួច លក់ថ្នាំញៀននៅផ្សារ កណ្តាលត្រូវនគរ បាលចុះឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនស្ស័យម្នាក់ត្រូវ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្នុងករណីលួច លក់ថ្នាំញៀននៅវេលា ម៉ោង ៤ ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ហើយការឃាត់ខ្លួនជន សង្ស័យនេះបានដោយ សារកម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចេញល្បាតនៅតាម ផ្លូវសាធារណះធ្វើ ការត្រួតពិនិត្យ ឆែកឆេរក្នុងខ្លួនជន សង្ស័យរកឃើញថ្នាំញៀន ម្សៅក្រាមពណ៌ សរថ្លា១ថង់កណ្ដាលចំនួន ៥ លេខ និងជញ្ជីង ថ្លឹងថ្នាំញៀនចំនួន១ គ្រឿង ដាក់ក្នុងហោ ប៉ៅខោ ហើយក៏បាននាំ ខ្លួនមកប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរ។

នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាកន្លង មកតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោអាត់ ខែមស្នងការ នគរបាលខេត្តលោក បានដាក់ចេញនូវបទ បញ្ជាយ៉ាងតឹងរឹងក្នុងការ ឲ្យនគរបាលស៊ើប អង្កេតស្រាវ ជ្រាវមុខសញ្ញាជួញដូរនិង ប្រើប្រាស់គ្រឿងញៀន ឲ្យដូចជាភ្លៀងរលឹម ។

នគរបាលក្រុងបានបញ្ជាក់ ទៀតថាជនសង្ស័យ មានឈ្មោះជា សាវឿន ភេទប្រុសអាយុ ៣៦​ ឆ្នាំ មានស្រុក កំណើតភូមិដើមពោធិ៍ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបាត់ដំបងមកស្នាក់ នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាលក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានចម្លើយ បានសារភាពថាថ្នាំញៀន ដែលនគរបាលឃាត់ ខ្លួនបានយកមករំលែក ដើម្បីទុកចែកចាយបន្ត ។ ផ្អែកតាមចម្លើយសារភាព និងឆែកឆេររកឃើញ វត្ថុតាងជាក់ស្តែង ជនសង្ស័យនិងវត្ថុតាង កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់បន្ត៕89