សមត្ថកិច្ចចំរុះបានចុះ ឆែកឆែផ្លូវ១កន្លែងរក ឃើញឈ្មួញលួចស្តុប ទំនិញក្លាស្សេខូចគុណ ភាពមានឆ្អឹងមាន់ ប្រហិតស្មើរ និង៧៤៨គីឡូ

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត សហការជាកំលាំង នគរបាលព្រហ្មទណ្ឌ កំលាំងការិយាល័យ សេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លោវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យ សេដ្ឋកិច្ចបានធ្វើការ ចុះឆែកឆេរ ផ្លូវលួចផ្ទុបទំនិញញ ក្លាស្សេខូចគុណភាព មានឆ្អឹងមាន់ ប្រហិត មួយកន្លែងនៅជិតផ្សារ ត្រីក្បែរវិហារចាម ស្ថិតក្នុងភូមិបាលិលេយ្យ ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រឹបអូសបាន ប្រហិត ២៩៦គីឡូ ឆ្អឹងមាន់ ៤៥២គីឡូសរុប ស្មើ ៧៤៨គីឡូ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។

សមត្ថកិច្ចចំរុះបានឲ្យដឹង ថាការបង្ក្រាបឆ្អឹងមាន់ និងហិតនេះម្ចាស់មាន ១ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ បាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ២ឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងធ្វើបាស់ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣មានឈ្មោះឆុនវ៉ាន់ថុល ភេទ ប្រុស អាយុ ៣១ មុខរបរលក់ដូរ រស់នៅភូមិ បាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចំរុះបានឆែក ឆេបានរកឃើញឆ្អឹងមាន់ ៤៥២គីឡូ ប្រហិត ២៩៦គីឡូសរុប ស្មើ ៧៤៨គីឡូ។មត្ថកិច្ចចំរុះបានបញ្ជាក់ ឲ្យដឹងទៀតថាសំភារះ និងវត្ថុតាង ខាងលើដែលរឹបអូស ពីឈ្មួញបានក្រោយពី ធ្វើកំណត់ហេតុរួចខាង ការិយាល័យជំនាញដឹក យកទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕89