សំយ៉ាបរោងម៉ាងស៊ីន ដំបូលសាលាឆាន់និង ការិយាល័យកសិកម្ម ត្រូវបំផ្លាញដោយ សារខ្យល់កន្ត្រាក់  នៅស្រុក ភ្នំស្រុក

(ខេត្តបន្ទាយមានជ័យ)៖ មានសំយ៉ាបរោងម៉ាងស៊ីន ដំបូលសាលាឆាន់និង ការិយាល័យកសិកម្ម ត្រូវរងគ្រោះបំផ្លាញដោយ សារខ្យល់កន្ត្រាក់នៅ ស្រុកភ្នំស្រុកនៅវេលាម៉ោង ៣និង៣០នាទីល្ងាច ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត  សុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថានៅ វេលាម៉ោង៣និង ៣០នាទីល្ងាចនោះមាន ភ្លៀងធ្លាក់យ៉ាងខ្លាំង អមទៅដោយខ្យល់ កន្ត្រាក់ចោកបក់មកចំ ឃុំស្រះជីកក្នុង ភូមិស្រះជីកបណ្តាលឲ្យ រោងម៉ាស៊ីនកិនស្រូវ ត្រូវរបើកសំយ៉ាប សាលាឆាន់វត្តជ័យ ឧត្តមរបើកដំបូល ក្បឿងនិងការិយាល័យ កសិកម្មស្រុក ត្រូវរបើកដំបូលក្បឿង។

លោវរសេនីយ៍ឯក យ៉ត  សុផល បានឲ្យដឹងថាគ្រោះ ថ្នាក់ធម្មជាតិក្នុងនោះ ដើមឈើដួលបាក់ជាច្រើន ដើមនិងរោងម៉ាស៊ីន កិនស្រូវដែលម្ចាស់ឈ្មោះ សាន់ហុកលី ភេទប្រុសអាយុ នៅភូមិស្រះជីករបើកសំ យ៉ាបដំបូលស័ង្កសីអស់ ចំនួន១៥០សន្លឹក ការិយាល័យកសិកម្ម ស្រុកភ្នំស្រុក អស់ក្បឿងស៊ីបប្រូចំនួន ៥០សន្លឹក សាលាឆាន់វត្តជ័យឧត្តម អស់ក្បឿងស្រកានាគ ចំនួន១.០០០សន្លឹក និង ផ្ទះបាយប៉ុស្តិ៍ រដ្ឋបាល របើកដំបូលស័ង្ក សីចំនួន១៥សន្លឹកផងដែរ។

លោកអធិការបានបញ្ជាក់ ថាក្នុងករណីគ្រោះធម្មជាតិ ខ្សល់កន្ត្រាក់នេះ គឺពុំបណ្តាលឲ្យ មានរងគ្រោះថ្នាក់មនុស្ស និងផ្ទះប្រជាពលរដ្ឋនោះឡើយ៕ ៨៩