អភិបាលខេត្តកំពត ក្រើនរំឭកនិង ជំរុញមន្ត្រីឲ្យ សហការគ្នាបំពេញ ភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់

(ខេត្តកំពត)៖ អភិបាលខេត្តកំពត បានក្រើនរំឭកជំរុញ ដល់មន្ត្រីមន្ទីរជំនាញ និងអាជ្ញាធរ ឲ្យសហការគ្នា បំពេញភារកិច្ចតាម តួនាទីរៀងៗខ្លួនប្រកប ដោយការទទួល ខុសត្រូវខ្ពស់ កន្លែងណាមានបញ្ហា ត្រូវនាំគ្នាចុះទៅដោះ ស្រាយដល់កន្លែងនោះ កុំមើលបំណាំគ្នា នោះទើបខេត្តអាច មានការអភិវឌ្ឍន៍រីក ចម្រើនទៅមុខ ឆាប់រហ័ស។

ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត ដែលមានការចូលរួម ពីអាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញនិងអង្គ ភាពកងកម្លាំងប្រដាប់ អាវុធក្នុងខេត្ត នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាតែងតែកើត មានជាបន្តបន្ទាប់នៅ តាមមូលដ្ឋាននៃស្រុក ក្រុង នីមួយៗខណៈ ដែលបញ្ហាចាស់ មួយចំនួនដោះ ស្រាយមិនទាន់ចប់ រួចរាល់នៅឡើយ។

ហើយបញ្ហាទាំងនេះទៀត មន្ត្រីមួយចំនួនតូច ហាក់មិនសូវអើរពើក្នុង កិច្ចខិតខំដោះស្រាយ បញ្ហាដែលទាក់ទង់នឹងជំនាញ ឬ បញ្ហាក្នុងដែនសមត្ថកិច្ច របស់ខ្លួននោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មិនសូវពេញចិត្ត និងគ្មានទំនុកចិត្តលើ ចំណាត់ការរបស់ មន្ត្រីរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ទៀតថា ដើម្បីបំពេញ ឬដោះស្រាយការងារ មួយឲ្យបានជោគជ័យ មន្ត្រីជំនាញ និងពាក់ព័ន្ធ ត្រូវរួមសហការ ជាមួយអាជ្ញាធរ អនុវត្តតួនាទីតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួន  ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដោយតម្លាភាព កន្លែងណាមានបញ្ហា ត្រូវនាំគ្នាចុះទៅដោះដល់កន្លែងនោះ  មិនអាចនៅរងចាំ ហើយមើលបំណាំ គ្នានោះទេ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ដែរថា រដ្ឋបាលខេត្តក៏តំណាង របស់រាជរដ្ឋាភិបាល ហើយរដ្ឋបាលក្រុង ស្រុក ក៏ជាតំណាងឲ្យ រាជរដ្ឋាភិបាលដូចគ្នា ខុសគ្នាត្រង់តែ ការតែងតាំង ដោយព្រះរាជក្រិត្យ និង អនុក្រិត្យប៉ុណ្ណោះ ដូច្នេះរដ្ឋបាលក្រុង ស្រុកត្រូវបង្កើនស្មារតី ទទួលខុសត្រូវរាល់ ការងារនៅក្នុងមូល ដ្ឋានរបស់ខ្លួន ហើយក្នុងករណី ព្យាយាមដោះស្រាយ ហើយគ្មានលទ្ធផល ត្រូវរាយការណ៍ មករដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយបន្ត។

ចំណែកមន្ត្រីមន្ទីរ ជំនាញក៏ដូចគ្នាដែរ នៅពេលមានបញ្ហា អ្វីមួយទាក់ទងនឹង ជំនាញរបស់ខ្លួន ត្រូវចុះទៅដោះស្រាយ ហើយធ្វើរបាយ ការណ៍បញ្ជាក់ជូន ទៅស្រុកមួយច្បាប់ និងរដ្ឋបាលខេត្ត មួយច្បាប់ តាមរយៈប្រពន្ធ Telegram ឬ Whatsapp ដែលអង្គភាព ធ្លាប់ប្រើប្រាស់។

លោកអភិបាលខេត្តក៏ បានក្រើនរំលឹកដល់អង្គ ប្រជុំដោយលើកបញ្ជាក់ថា ដើម្បីឆ្លើយតបតាមការ ណែនាំរបស់សម្ដេច ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលតែងតែបានក្រើន រំលឹកណែនាំ ជំរុញ ដល់ថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក ឲ្យមានការយកចិត្ត ទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចរបស់ ខ្លួនឲ្យបានសកម្មបំផុត ពិសេសត្រូវខិតខំដោះ ស្រាយបញ្ហាប្រឈម នៅក្នុងមូលដ្ឋានរបស់ ខ្លួនឲ្យទទួលបាន លទ្ធផលជោគជ័យ។

ដូច្នេះសូមស្នើដល់មន្ត្រី ទាំងអស់ត្រូវមានឆន្ទៈ  មនសិការ យន្តការដោះស្រាយ រាល់បញ្ហាកង្វល់ ការលំបាកខ្វះខាតសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ដោយផ្អែកលើ មូលដ្ឋានច្បាប់ ពិសេស “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ”៕  ដោយលោក សេង ណារិទ្ធ