ជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ត្រូវបានគរបាល ខេត្តកែបបង្ក្រាប

(ខេត្តកែប)៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អន្តរាគមន៍ពិសេស និងប៉ុស្តិ៍រដ្ឋបាលសាមី កាលពីវេលាម៉ោង ២០និង០៥នាទី យប់ថ្ងៃទី១៩ ខែកក្កដា ២០២០ បានចុះស្រាវជ្រាវបង្ក្រាប មុខសញ្ញាប្រើប្រាស់ គ្រឿងញៀនមួយកន្លែង ត្រង់ចំណុចសាលា បឋមសិក្សាអង្គភ្នំតូច ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ប្រតិបត្តិការបង្ក្រាប ករណីខាងលើ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យបាន ចំនួនបីនាក់ ដែលកំពុងប្រព្រឹត្តបទ ល្មើសគ្រឿងញៀន ទី១- ឈ្មោះ ហ៊ី ស៊ីធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ផលិតទឹកសុទ្ធ , ២-ឈ្មោះ មាស ច័ន្ទរិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ផលិតទឹកសុទ្ធ និងទី៣-ឈ្មោះ ខ្នៅ រ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ធ្វើការតាមភោជនីយដ្ឋាន។ ជនសង្ស័យទាំងបីនាក់ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូត បានវត្ថុតាងមួយចំនួន ទៀតរួមមាន៖ ម្សៅក្រាមពណ៌ស ថ្លាចំនួន៤កញ្ចប់តូច , ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងកម្លាំង សមត្ថកិច្ចបានបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត  ដើម្បីបន្តនីតិវិធី និងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕ ដោយលោក សេង ណារិទ្ធ