យុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅខេត្តកែប​

(ខេត្តកែប)៖ ដើម្បីពង្រឹងច្បាប់ ចរាចរណ៍ឲ្យកាន់ តែមានប្រសិទ្ធភាព កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០​ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ​ សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក និងលោក វ៉ៅ សុខា​ អភិបាលរងខេត្ត​ តំណាង លោក សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប​ បានអញ្ជើញជាគណៈ អធិបតី​ ក្នុងពិធីផ្សព្វផ្សាយយុទ្ធ នាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅសាលាខេត្តកែប​។

ពិធីនេះក៏មានការចូលរួមដោយ លោក​ លោកស្រី​ ប្រតិភូ​មកពី ក្រសួង​សាធារណៈ​ការ​ និងដឹកជញ្ជូន​ ក្រុមប្រឹក្សាខេត្ត​​ ប្រធាន​​មន្ទីរ​អង្គ ភាពជុំវិញខេត្ត​ តំណាងកងកម្លាំងទាំងបី​ អាជ្ញាធរក្រុង​ ស្រុក​ និងក្រុមយុវជន​ សរុបចំនួន១៨៦នាក់។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ថា យុទ្ធនាការអប់រំ ផ្សព្វផ្សាយនេះ គឺជាការពញ្ញាក់ ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់  និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកឱ្យនៅ កម្រិតទាបបំផុត។

លោកបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវ ​ដល់ប្រជាពលរដ្ឋទាំង អស់ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុ ជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈ ភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលបាន កំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយឱ្យបាន អតិបរមានូវកំណើន គ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះ ថ្នាក់​ចរាចរណ៍ផ្លូវគោក ក្នុងន័យកាត់បន្ថយ អត្រាគ្រោះថ្នាក់របស់ ប្រជាជន​ឲ្យនៅ កម្រឹតទាបបំផុត៕ ដោយលោក សេង ណារិទ្ធ