ប្រធានក្រុមប្រឹក្សាខេត្តកំពត បានណែនាំឲ្យ ប្រជាពលរដ្ឋក្នុង មូលដ្ឋានត្រូវថែ ទាំសុខភាព និងខិតខំបង្កបង្កើនផល

(ខេត្តកំពត)៖ លោកប្រធានក្រុមប្រឹក្សា ខេត្តកំពតមានប្រសាសន៍ ដោយណឺនាំដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋានត្រូវ ចេះរក្សាអនាម័យ ពិសេសខិតខំបង្កបង្កើន ផលដាំដំណាំរួមផ្សំ កុំទុកដីឲ្យនៅទំនេរ ដើម្បីជួយសម្រួល ជីវភាពប្រចាំថ្ងៃ ឲ្យបានកាន់តែប្រសើរ។

នេះជាកាផ្តាំផ្ញើ របស់លោក ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋដែល កំពុងខ្វះខាតចំនួន ២៧គ្រួសារ នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២០។

ដោយពិធីនោះ ក៏មានការចូល រួមអមដំណើរពី លោក ភុន សារពេជ្រ ប្រធានសម្ព័ន្ធយុវជន គណបក្សប្រជាជន កម្ពុជាខេត្តកំពត និងលោក ប៉ាង ណាត ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក កំពង់ត្រាច ព្រមទាំងអស់ លោកជាសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងស្រុក កម្លាំងសមត្ថកិច្ចទាំងបី និងអាជ្ញាធរមូលដ្ឋាន។

លោក ជឹង ផល្លា បានលើកឡើងទៀតថា តាំងពីដើមរៀងមកនិង បច្ចុប្បន្នបើទោះបីកម្ពុជា ទាំងមូល ក៏ដូចជាខេត្តកំពត កំពុងស្ថិតនៅក្នុង ស្ថានភាពនៃការ ប្រយុទ្ធប្រឆាំងជំងឺកូ វីដ១៩ក្តី ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ នៅតែបន្តយកចិត្ត ទុក្ខដាក់ជាប់ជានិច្ច ដល់ប្រជាពលរដ្ឋដែល ជួបបញ្ហាខ្វះខាតក្នុងជីវភាព។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានពាំនាំនូ វប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ នយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បាននឹងកំពុងរៀប ចំផែនការ ដើម្បីជួយសង្គ្រោះ ស្ថានភាព គ្រួសារក្រីក្រនៅ ទូទាំងប្រទេស ជាជំហ៊ានៗផងដែរ។

លោកបានបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តី ក្នុងនាមជាប្រធាន ក្រុមប្រឹក្សាខេត្ត លោកសូមលើកទឹកចិត្ត និងជំរុញដល់ពលរដ្ឋទាំងអស់ ត្រូវគិតគូររឿងសុខភាពជាសំខាន់ និងត្រូវបន្តអនុវត្ត វិធានការនានា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។

ទន្ទឹមគ្នានេះ ស្របពេលរដូវវស្សាវ ចូលមកដល់ ភ្លៀងចាប់ផ្តើមធ្លាក់ ប្រជាពលរដ្ឋក៏ត្រូ វខិតខំប្រឹងប្រែងប្រកបរបរដាំដុះ និងចិញ្ចឹមសត្វឲ្យបានច្រើន ព្រោះមានតែវិស័យ កសិកម្មនេះទេ ដែលអាចជួយ ជ្រោមជ្រែងជីវភាព របស់បងប្អូន ប្រជាពលរដ្ឋបាន នៅក្នុងអំឡុងពេលនៃ វិបត្តិសាកលនៃ ជំងឺកូវីដ១៩នេះ។

សូមជម្រាបផងដែរថា បើតាមការលើក ឡើងរបស់ លោក ជួន សុភា អភិបាលរងស្រុក កំពង់ត្រាច បានឲ្យដឹងថា សម្ភារ: ស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាទាំងនេះ គឺជាការឧបត្ថម្ភពីសំណាក់ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដែលលោកបាន គៀរគរសម្រាប់បន្តមក ចែកជូនប្រជាពលរដ្ឋដែល កំពុងមានការខ្វះខាតក្នុង អំឡុងពេលការរាត ត្បាតជំងឺកូវីដ ១៩ ហើយសម្ភារ: ស្បៀងអាហារ ដែលត្រូវចែកជូន ប្រជាពលរដ្ឋ ទាំង២៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេះ ត្រីខ១០កំប៉ុង ទឹកត្រី ៦ដប ទឹកសុទ្ធវីតាល់១កេះ និងថវិកាចំនួន២ម៉ឺនរៀល។

បន្ទាប់មក ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ព្រមទាំងក្រុមការងារ ក៏បានបន្តដំណើរទៅ ពិនិត្យស្វែងយល់ការ ដាំដំណាំរួមផ្សំ និងពិនិត្យទីតាំង ចញ្ចឹមមាន់របស់បង ប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបន្តទៅប្រគល់ផ្ទះ ២ខ្នងជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ