មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បើកយុទ្ធនាការអប់រំផ្សព្វ ផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត  បានបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោគ ក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងជាអគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋាន គសចគ រួមជាមួយ លោក​ អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ  អភិបាលនៃគណៈ អភិបាលខេត្តកំពត នៅក្នុងទីបរិវេណមន្ទីរ សាធារណការខេត្តកំពត។

ពិធីនាព្រឹកនេះមាន ការអញ្ជើញចូលរួមពី លោក លកស្រី ប្រតិភូអមដំណើរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន លោកស្នងការរង លោកអភិបាលក្រុងកំពត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពល រដ្ឋប្រមាណជា១៦០នាក់។

មានប្រសាសន៍ក្នុងពិធីដ៏ មានអត្ថន័យនាព្រឹកនេះ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត បានបញ្ជាក់ថា៖  ស្ថិតក្នុងស្ថានភាពទូ ទៅក្នុងព្រះរាជាណា ចក្រកម្ពុជា មានសន្តិភាព ពេញលេញ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទើបធ្វើឲ្យមានការ រីកចម្រើនឥតឈប់ឈរ ទាំងស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋរស់នៅ ដោយសុខក្សេមក្សាន្ត និងជីវភាពល្អប្រសើរ ធ្វើឲ្យមានកំណើន មធ្យោបាយយានយន្ត កើនឡើងយ៉ាងគំហុកនា ប៉ុន្នានឆ្នាំកន្លងទៅនេះ។

ដោយឡែកខេត្តកំពត ក៏មានកំណើនយាន យន្តគ្រប់ប្រភេទផងដែរ ទន្ទឹមនឹងនេះបញ្ហា គ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិត ក្នុងកំណើនគួរ ឲ្យព្រួយបារម្ភ ដោយឡែកទីតាំង ភូមិសាស្រ្តក្នុង ខេត្តកំពតបានកើត ឡើងនូវគ្រោះថ្នាក់ ចរាចរណ៍ចំនួន៨២ ករណីក្នុងរយៈពេល ៦ខែកន្លងមកនេះ។

ជាការពិតគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យ បាត់បង់ជីវិត ការរងរបួស និងការបាត់បង់ទ្រព្យ សម្បត្តិមានចំនួន ច្រើនកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានបន្សល់ ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលបណ្តាលឲ្យបាត់ បង់ធនធានមនុស្ស ដែលជះឥទ្ធិពល ផងដែរដល់គោល នយោបាយកាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិលើ គ្រប់វិស័យ។

ក្នុងន័យក្រើនរម្លឹកស្មារតី ប្រជាពលរដ្ឋឲ្យចូល រួមគោរពច្បាប់ចរាចរណ៍ ក៏ដូចជាការស្រលាញ់ អាយុជីវិតខ្លួន ជីវិតបងប្អូនប្រជាជនខ្មែរ សូមចូលរួមគោរព ច្បាប់ចរាចរណ៍ទាំង អស់គ្នា និងចងចាំពាក្យ​ស្លោកមួយថា “ថ្ងៃនេះ ថ្ងៃស្អែក  កុំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍”៕ ដោយលោក សេង ណារិទ្ធ