រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងាររបស់ក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយយោងតាម សេចក្ដីណែនាំរបស់រាជ រដ្ឋាភិបាល ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបប ការងារសម្រាប់ ក្រុមការងារចុះបំពេញ បេសកកម្មតាមមូល ដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រុមការងាររាជ រដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកែប បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ដែលបានអនុវត្តក្នុង ឆមាសទី១ ឆ្នាំ២០២០ និងឆ្លុះបញ្ចាំងរាល់ ចំណុចខ្លាំង ក៏ដូចជាបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្ត ក្នុងគោលបំណង ដើម្បីពិនិត្យ គាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត ក្រោម អធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប និង លោក លូយ សុផាត ប្រធានគណៈ កម្មាធិការទី៣ រដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមដោយ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិការក្រុមការងារ ទាំងអស់ សរុបប្រមាណ ១៨៩ រូប។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថា តាមគោលការណ៍របស់ រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោជាប្រមុខ បានសម្រេចបញ្ចេញ សាច់ប្រាក់ដើម្បីជួយ ឧបត្តម្ភជូនប្រជាពល រដ្ឋក្រីក្រ នៅមូលដ្ឋាន ដែលបាត់បង់ចំណូល ក្នុងអំឡុងកូវីដ១៩ កើតឡើង ទាំងនេះបង្ហាញពីឆន្ទះ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ត ទុកដាក់អំពីសុខទុក្ខរបស់ បងប្អូនមិនទុកចោល ទោះក្នុងកាលទេសណាក៏ដោយ។

ចំពោះទិន្នន័យអត្ត សញ្ញាណកម្មគ្រួសារ ក្រីក្រនេះ ត្រូវតែអនុវត្តជាដាច់ ខាតតាមបច្ចេកទេស របស់ក្រសួងផែន ការដែលបានកំណត់ មិនត្រូវបន្លំ ឬបក្សពួកនិយមឡើយ។

បន្ទាប់ពីបានស្តាប់របាយ ការណ៍របស់មេឃុំចៅ សង្កាត់ទាំងប្រាំ អភិបាលក្រុង ស្រុក និងរបាយការណ៍សង្ខេប របស់លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុម ការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត រួចមក លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសក កម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកែប បានជំរុញឲ្យមន្ត្រី ពាក់ព័ន្ធទាំងអស់ត្រូវ សហការគ្នាទប់ស្កាត់ បទល្មើសផ្សេងៗ បង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទ រក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ បានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះ ត្រូវចុះឲ្យដល់មូលដ្ឋាន សិក្សាស្វែងយល់ពី តម្រូវការរបស់ ប្រជាពលរដ្ឋ តាមរយៈការរៀប ចំឲ្យមានវេទិការ សាធារណៈ និងជួបជាមួយ ប្រជាពលរដ្ឋតាម ខ្នងផ្ទះឲ្យបានញឹកញាប់។

លើសពីនេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យ មន្រ្តីពាក់ព័ន្ធ ត្រូវយកចិត្តទុក ដាក់ដោះស្រាយបញ្ហា ប្រឈមដែលនៅ សេសសល់ឲ្យ បានឆាប់រហ័ស ពិសេសគឺការផ្តល់ សេវាសាធារណៈជូនពល រដ្ឋឲ្យបានល្អ ស្របតាម អភិក្រម ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យ ប្រជាពលរដ្ឋ មានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ៕ ដោយលោក សេង ណារិទ្ធ