សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង នៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត 

(ខេត្តកំពត)៖ កាលពីរសៀលចុង សប្តាហ៍កន្លងទៅនេះ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រី លាង ហៃជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាគណៈ កម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានរៀបចំពិធីសំណេះ សំណាលសួរសុខ ទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត ទៅផ្តល់ជូនជនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១៤៣ គ្រួសារ នៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ពិធីនេះរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តរកា ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះ លោកស្រីអនុប្រធាន អចិន្ត្រៃយ៍គណៈ កម្មាធិការសាខា បានពាំនាំមកនូវ ប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ លោក ជាវ តាយ ប្រធានគណៈ​ កម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខ ទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋជួប ការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នជំងឺកូវីដ១៩ នៅលើពិភពលោក មិនទាន់ភូមិស្ដៅនៅឡើយ ដូច្នេះលោកជំទាវក៏បាន អំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមអនុវត្តវិធី កាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖ ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

ករណីសង្ស័យ សូមទំនាក់ទំនង តាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។ ចំពោះអំណោយផ្តល់ជូន រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្កសរ១គីឡូក្រាម ធុងទឹកជ័រចំណុះ១៤លីត្រ ១ ម្រេច១កញ្ចប់តូច អាវយឺត១កញ្ចប់  និងថវិកាមួយចំនួនផងដែរ៕  ដោយលោក សេង ណារិទ្ធ