គិតត្រឹម ល្ងាច ថ្ងៃទី ៣០កញ្ញានេះ ផលប៉ះពាល់ រងគ្រោះដោយទឹកជំនន់នៅ ខេត្ត បន្ទាយ ជ័យ ប្រជាពលរដ្ឋមាន ១៨.៧១៥ គ្រួសារ តែជម្លៀស ទៅ ទួល សុវត្ថិភាព ១.១៥០គ្រួសារ ហើយ

(ខេត្តបន្ទាយមានជ័យ)៖ តាមរបាយការណ៍របស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាប្រជាពលរដ្ឋ ដែលប៉ះពាល់ រងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង និងទឹកហូរពី ប្រទេស ថៃ នៅខេត្តបន្ទាយមានជ័យ គិតពីថ្ងៃទី២០ ដល់ ត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទឹកជំនន់ទឹកភ្លៀង និងទឹកហូរមក ពីប្រទេសថៃ ស្ទុះឡើង ដល់៩ស្រុកក្រុងទូទាំង ខេត្ត គឺ ស្រុកមង្គល បូរី ក្រុង សិរីសោភ័ណ ស្រុក អូរជ្រៅ ក្រុង ប៉ោយប៉ែត ស្រុក ម៉ាឡៃ ភ្នំស្រុក ព្រះនេត្រព្រះ ស្វាយចេក និង ថ្មពួក ។

យោង ទិន្នន័យ របស់ រដ្ឋបាលខេត្ត និង របស់ លេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅ ល្ងាច ថ្ងៃទី  ៣០ ខែកញ្ញា ឆ្នាំ ២០២១នេះ ផលប៉ះពាល់ មាន ៣៨ ឃុំ សង្កាត់ ក្នុងស្រុក ក្រុង ទាំង ៩ ពលរដ្ឋរងគ្រោះមាន ១៨.៧១៥ គ្រួសារ / ខ្នង ផ្ទះ មនុស្ស រាយ ៧៩.៨២៨ នាក់ / ស្រី ៤០.៥២៩ នាក់ និង ជម្លៀស ទៅ ទួល សុវត្ថិភាព ១.១៥០ គ្រួសារ កើន ជាងថ្ងៃទី៣០មានចំនួន ២៣៤ គ្រួសារ មនុស្ស រាយ ៤.១០០ នាក់កើន លើសមានចំនួន ១.០៨៥ នាក់ / ស្ត្រី ១.៩២៧ នាក់ កើន ២៦៨ នាក់ និង កុមារ ១.១៨៨ នាក់ កើន ២៧១ នាក់ ។

ទឹកជំនន់ បង្ក ផល ប់ះ ពាល់ លិច ស្រូវ កើន ដល់ ប្រមាណ ២៥.២២៣ ហិកតា ដំឡូង មី ២២ ហិកតា និង ដំណាំ រួមផ្សំ ប្រមាណ ៧៩ ហិកតា សត្វពាហនៈ ១០៣ ក្បាល ។ ចំណែក ហេដ្ឋារចនាសម្ព័ន្ធ រង ផលប៉ះពាល់ ៖ លិច សាលា ២៦ កន្លែង វត្ត ៩ មណ្ឌល សុខភាព ២ ទឹក ហូរ កាត់ ផ្លូវ ៥៤១ ខ្សែ ប្រវែង ២២៧.៣៣៤ ម៉ែត្រ ។

ចំពោះ ប្រជាជន ដែល កំពុងស្នាក់នៅ ទួល សុវត្ថិភាព បានទទួល ស្បៀង សង្គ្រោះបន្ទាន់ របស់ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី គ្រប់ ចំនួន ហើយ ផងដែរ៕