សម្តេចតេជោ ហ៊ុន សែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនពលរដ្ឋរង គ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា១០០លានរៀល ជូនពលរដ្ឋរង គ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ តាមរយៈឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុម ហ៊ុនទ្រីភាពគ្រុប និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ជូនទៅរដ្ឋបាល ខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់។

មីនិងថវិកានេះ ត្រូវបានក្រុមការ ងាររបស់ឧកញ៉ា ទ្រី ភាព រៀបចំដឹកជញ្ជូន និងប្រគល់ជូនលោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ ថ្លៃថ្លាក្នុងការជួយដល់ ប្រជាពលរដ្ឋកំពុង ជួបការលំបាកក្នុងនោះ លោកអភិបាលខេត្តបាន ថ្លែងអំណរគុណលោក ឧកញ៉ា ទ្រី ភាព និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ចំពោះទឹកចិត្តមនុស្ស ធម៌ចូលរួមរំលែកការ លំបាករបស់ ប្រជាពលរដ្ឋរងគ្រោះ និងរំលែកការលំបាក របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាស ទទួលជំនួយជាមី និងថវិកានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ ជានិច្ចចំពោះការលំបាក របស់ប្រជាពលរដ្ឋ។

តាមរយៈជំនួយមី និងថវិកា នេះសបញ្ជាក់ឲ្យឃើញ ថាជាសក្ខីភាពយ៉ាង ប្រត្សក្រពីទឹកចិត្តពោរ ពេញដោយ មនោសញ្ចេតនា និងការគិតគូរយ៉ាង ជ្រាលជ្រៅរបស់ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ កំពុងរងគ្រោះនៅក្នុង ខេត្តបន្ទាយមានជ័យនេះ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បាននិងកំពុងរង់ការជន់ លិចយ៉ាងធ្ងន់ធ្ងរដោយ សារជំនន់ទឹកភ្លៀង  និងទឹកហូរធ្លាក់ មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅ ទួលសុវត្ថិភាពប្រមាណ ១,១៥០គ្រួសារ។

ក្នុងពេលជួប គ្រោះទឹកជំនន់នេះ ទាំងលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុំ រាត្រី អាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ បានប្រឹងប្រែងអស់កម្លាំង កាយចិត្តក្នុងការជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ ទាំងការជម្លៀស និងរៀបចំស្បៀងអាហារ បណ្តោះអាសន្នជូន ដល់ពួកគេទៀតផង៕