មេខ្យល់២នាក់ នាំពលករ៦នាក់ទៅ រកការងាធ្វើនៅស្រុក ថៃ ដោយខុសនិងច្បាប់ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ មេខ្យល់២នាក់បាននាំ ពលករ៦នាក់ទៅរក ការងាធ្វើនៅស្រុក ថៃ ដោយខុសនិងច្បាប់ ស្របពេលនោះ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកង ការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥ដឹក នាំកំលាំងល្បាតបាន ប្រទះឃើញមេខ្យល់ និងពលករទាំង៦នាក់ ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ៨យប់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២១។

តាមការបំភ្លឺរបស់ ពលករចំនួន៦នាក់បាន បំភ្លឺថានៅថ្ងៃទី២ ខែតុលានេះ ក្រុមខ្លួនបានសម្រេច ចិត្តឆ្លងដែនទៅធ្វើការ នៅប្រទេសថៃ ដោយបានទំនាក់ទំនង ជាមួយមេខ្យល់តាមរយ: ទូរស័ព្ទមេខ្យល់យក លុយក្នុង១នាក់ ៥.០០០បាត ក្រុមខ្លួនបានរងចាំ មេខ្យល់នៅមុខ សួនស្នហ៍ជនបទ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មួយសន្ទុះក្រោយ មកមានរថយន្ត១គ្រឿង ម៉ាកលុចស៊ីស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ប.មានជ័យ 2B-1911 មកយកក្រុមខ្លួន ហើយចេញ ដំណើរទៅ ពេលទៅដល់ចំណុច ចម្ការកៅស៊ូមួយកន្លែង ស្រាប់តែមានមនុស្ស ប្រុសម្នាក់ទៀត ឈ្មោះ យ៉ុង វីរ: ឡើងឡានទៅ ជាមួយពួកខ្លួនដែរ ដោយរូបគេប្រាប់ថា រូបគេជាអ្នកនាំពួក ខ្លួនឆ្លងដែនទៅប្រទេសថៃ លុះជិ:ដល់ចំណុចប៉ុស្តិ៍ ដើមព្រីង ក៏ត្រូវបានកម្លាំង យោធាឃាត់រថយន្ត ហើយធ្វើការសួរនាំ និងឃាត់ក្រុមខ្លួន បញ្ជូនមកបញ្ជា ការដ្ឋានកងរាជអាវុធ ហត្ថខេត្តតែម្ដង ។

លោកវរសេនីយ៍ត្រី ធឿង វាសនា បានបន្តទៀតថា ជនសង្ស័យជាម្ចាស់ រថយន្តដឹកពលករមាន ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មេខ្យល់ទាំង២នាក់បាន ឆ្លើយសារភាពថាពលករ ទាំង៦នាកនេះ បានសហការគ្នា ដើម្បីដឹកពលករ និងនាំឆ្លងដែន ទៅប្រទេសថៃដោយ ខុសច្បាប់ពិត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថាដោយបាន ការអនុញ្ញាត្តិពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេខ្យល់ទាំង២នាក់ នេះនៅព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ នេះបានបញ្ជូន ទៅតុលាការដើម្បី ដាក់ទោសទៅតាមច្បាប់។ចំណែកពលករទាំង៦ នាក់ត្រូវបានកម្លាំង ធ្វើកិច្ចសន្យាអប់រំឱ្យ វិលត្រឡប់ទៅលំ នៅដ្ឋានវិញហើយ ៕