មេខ្យល់ ស្រី១នាក់ត្រូវឃាត់ខ្លួន តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះពីបទជូន  មនុស្សទៅរកការងារ ធ្វើនៅប្រទេសថៃ ដោយខុសច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីជាមេខ្យល់១នាក់ ត្រូវឃាត់ខ្លួនតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ពីបទជូនមនុស្សទៅ រកការងារធ្វើនៅ ប្រទេសថៃ ដោយខុសច្បាប់ នៅវេលាម៉ោង ១២ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរ និងមនុស្សការពារ អនីតិជនបានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា មេខ្យល់ ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ រ៉េន ឌឿង ភេទស្រីអាយុ៥៣ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្ម ពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ស៊ុន សារឿនបានបញ្ជាក់ប្រាប់ ឲ្យដឹងបន្តទៀតថាមុន ឈានដល់ឃាត់ខ្លួន មេខ្យល់នោះកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោករមៀតចុះល្បាតបាន ប្រទះឃើញពលករខ្មែរប្រុស ស្រីចំនួន៩នាក់ បំរុងឆ្លងដែនទៅប្រទេស ថៃទៅ រកការងារដោយខុសច្បាប់ កំលាំងប៉ុស្តិ៍រដ្ឋបាល ឃុំគោករមៀត ឃាត់ខ្លួន ហើយនាំមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ។

នៅចំពោះមុខសមត្ថិច្ច មេខ្យល់ឈ្មោះរ៉េន ឌឿង បានសារភាពថា ខ្លួនបានស៊ីឈ្នួលឲ្យ ថៅកែថៃ រកពលករទៅ ធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់ ថៅកែថៃឲ្យឈ្នួល៥០០បាត ដោយផ្អែកលើចម្លើយ សារភាពនិងការបំភ្លឺ ពីពលករខ្មែរទាំង៩នាក់ ។

ជនសង្ស័យត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជាឲ្យបញ្ជូនមេខ្យល់ ទៅសាលាដំបូង ខេត្តនៅព្រឹក ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ ដាក់ទោសទៅតាមច្បាប់ហើយ។ ចំណែកពលករខ្មែរ ទាំង៩នាក់ក្រោយពី ធ្វើកិច្ចសន្យាហើយសមត្ថកិច្ច បានឲ្យវិលត្រឡប់ ទៅលំនៅឋាន វិញផងដែរ៕