ក្នុងឱកាសសម្រាក បុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរណ៍ ជាច្រេីន បានសំរុកមកកម្រាក កំសាន្តនៅខេត្តកែប លេីសពីការរំពឹងទុក

(ខេត្តកែប)៖ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះអ្នកទេសចរ បានសំរុកមកសំរាក លម្ហែកំសាន្ត លើសពីការរំពឹងទុក។ ទោះបីយ៉ាងណា រដ្ឋបាលខេត្តកែប បានជំរុញ និងរៀបចំសោភ័ណ ភាពនៅតាមទី សាធារណៈ ដោយអនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសការជំរុញ ដល់ក្រុមអ្នកទេសច រឱ្យពាក់ម៉ាស លាងដៃនឹងអាល់កុល ការធ្វើអនាម័យ រក្សាគន្លាត នៅតាមមាត់ឆ្នេរកែប ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ-១៩។

ក្នុងដំណើរដឹកនាំ កម្លាំងសមត្ថកិច្ច និងក្រុមការងារពិនិត្យ ពីស្ថានភាព ក៏ដូចជាការរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយនៅ តាមមាត់ឆ្នេរកែប នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានលើកឡើងថា ថ្វីត្បិតក្នុងឱកាស សែនបុណ្យភ្ជុំបិណ្ឌ កាលពីម្សិលមិញ មានអ្នកទេសចរ ក្នុងស្រុកចូលមកលម្ហែ កម្សាន្ត នៅមាត់ឆ្នេរកែបចំនួន ៣៣,៧១៧នាក់ និងអ្នកទេសចរអន្តរជាតិចំនួន១៣៥នាក់ តែរដ្ឋបាលខេត្តបានអនុវត្តនូវវិធានការសុខាភិបាល គឺការណែនាំដល់ ភ្ញៀវឱ្យរក្សាការអនាម័យ ដូចជាពាក់ម៉ាស់ លាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល រក្សាគន្លាត ធ្វើបែបនេះដើម្បី ការពារទប់ស្កាត់កុំឱ្យ មានការរាលដាល ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ក្នុងកាល:ទេស:នេះ ឯកឧត្តម អភិបាលខេត្ត សូមណែនាំដល់ក្រុមអាជីវករ និងមីងពូ បងប្អូនទាំងអស់គ្នា   មេត្តារក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ  តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺ Covid-19  ជាពិសេសត្រូវ ចូលរួមសហការ អនុវត្តតាមសេច ក្តីណែ នាំ ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាព និងត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ ដោយត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការ របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង សហគមន៍ចៀស  ផុតពីជំងឺឆ្លងដ៏ កាចសាហាវនេះ៕ ដោយលោក សេង ណារិទ្ធ