កំលាំងចំរុះបានចុះពិនិត្យផលិតផល ខូច គុណភាព  និង ហួស កាល បបរិច្ឆេទការប្រេីប្រាស់នៅ តាម ផ្ទះនិងនៅតាមទី ផ្សារ ដកហូតមុខទំនិញចំរុះបាន ៥៣.៤០១គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មខេត្ត បានចុះដកហូត ផលិតផល ខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ នៅតាមផ្ទះ និងតូបលក់ទំនិញក្នុងទីផ្សារ ស្ថិតនៅផ្សារដើមពុទ្រា សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅព្រឹក ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១ កំលាំងចំរុះបាន ធ្វើការដកហូតមុខ ទំនិញចំរុះបានចំនួន ៥៣.៤០១គីឡូក្រាមត្រៀម យកទៅកំទេចចោល ហើយទំនិញទាំងអស់ នេះត្រូវក្រុមឈ្មួញ ធ្វើសកម្មភាព លួចដឹកជញ្ជួនខុស ច្បាប់ តាម ច្រករបៀងចេញ ពីប្រទេសថៃ យកមកដាក់លក់ តាមទីផ្សារ រួម មាន

-មីកញ្ចប់តូចចម្រុះ ចំនួន ៨៧កញ្ចប់ ស្មើ ៧.៣៩គីឡូក្រាម

-មីកំប៉ុងចម្រុះ ចំនួន ៣៣០កំប៉ុង ស្មើ ១៩.៨គីឡូក្រាម

-មីកញ្ចប់ធំចម្រុះ ចំនួន ៩១កញ្ចប់ ស្មើ ១១.៨៣គីឡូក្រាម

-ទឹកផ្លែឈើកញ្ចប់ចម្រុះ ចំនួន ១៦កញ្ចប់ ស្មើ ២.៤គីឡូក្រាម

-ស្រាបៀ Black Panther ចំនួន ១កំប៉ុង ស្មើ ០.៣៣លីត្រ

-នំប្រៃតូច ចំនួន ១៤កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម

-នំប្រៃធំ ចំនួន ០៧កញ្ចប់ ស្មើ ២.៥៧៦គីឡូក្រាម

-សណ្តែកដីបំពង ២១កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម

-នំពោត ចំនួន ០៥កញ្ចប់ ស្មើ ០.២៨គីឡូក្រាម

-នំសូឡៃត៍ ចំនួន ១៩កញ្ចប់ ស្មើ ០.៣៤គីឡូក្រាម

-ភេសជ្ជៈ Vita Mill ចំនួន ០៥ដប ស្មើ ១.៦៥លីត្រ

-ទឹកដោះគោជូ ចំនួន ១៤ដប ស្មើ ១.៩៦លីត្រ

-ទឹកដោះគោក្រហម ចំនួន ០៤ប្រអប់ ស្មើ ១លីត្រ

-ទឹកដោះគោ Hi Q1 ចំនួន ០៥ដប ស្មើ ០.៩លីត្រ

-ទឹកដោះគោ Omega ចំនួន ០៣ដប ស្មើ ០.២៧លីត្រ

-ទឹកដោះគោ Dutch Mill ចំនួន ០១ដប ស្មើ ០.៥៣លីត្រ

-ទឹកបូទើយ ចំនួន ០៣ដប ស្មើ ០.៦លីត្រសរុបមានចំនួន ៥៣.៤០១គីឡូក្រាម ពេលដែលប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ធ្វើឲ្យខូចសុខភាព ហើយទំនិញទាំងអស់ នេះនិងត្រៀមយកទៅ ដុតកំទេចចោលនៅថ្ងៃខាង មុននេះផងដែរ។

មន្ត្រីសាខា  ក.ប.ប.  ខេត្តបបន្ទាយមានជ័យនិង មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានមានប្រសាសន៍ថា បណ្ដាអាជីវករ ពាណិជ្ជករមួយចំនួន តូចនៅតែបន្តបំពាន ក្នុងការអនុវត្តធុរកិច្ច មិនសុចរិតជាដើមកណ្ដាល ឲ្យច្រករបៀងនៅតាម បណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញ ខុសច្បាប់នៅតែលួច នាំចូលទំនិញគ្មាន ការត្រួតពិនិត្យហូរចូល យកមកធ្វើចរាចរណ៍ នៅទីផ្សារមានទាំង ផលិតផលទំនិញមួយ ចំនួនគ្មានផ្លាក សញ្ញាបិទស្លាក សញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិត ក្លែងក្លាយ ដែលជាហេតុ បង្កការលំបាកក្នុង ការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបហើយអា ចបង្កផលប៉ះពាល់ ធ្ងន់ធ្ងរជាយថាហេតុ ដល់សុខភាពសុវត្ថិភាព របស់អ្នកប្រើប្រាស់ ជាដើម៕