សាលារៀន ២០០ សាលានៅ ខេត្តបន្ទាយមានជ័យ ទទួល សម្ភារៈ បង្ការ កូ វីដ ១៩និង សម្ភារៈអនាម័យ ជាអំណោយរបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១នេះ ក្នុងខេត្តបន្ទាយមានជ័យ មានសាលារៀន ដល់ទៅចំនួន ២០០ សាលាបានទទួល សម្ភារៈ បង្ការ កូ វីដ ដ .១៩ មានដូចជា ភាជន៍ លាងដៃ ម៉ា សីុនលាងដៃ ឧបករណ៍ លាងដៃ បាញ់ កម្តៅ សាប៊ូ លាងដៃ ម៉ាស់ ដែលជាអំណោយ របស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកទំទាវ ម៉ៅ ម៉ា ល័យ កែគឹមយ៉ាន។

ពិធី នេះមានការចូលរួម ពី លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្ត លោក ហ៊ូ ប៊ុនហេង និង លោក ម៉ា តាំង មាំ ង ឌី យ៉ូ ។

លោក ឈូ ប៊ុន រឿង ប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ខេត្ត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាលោកសប្បាយចិត្តណាស់បានទទួល នូវ អំណោយ សម្ភារៈ បង្ការ កូ វីដ ដ .១៩ មានដូចជា ភាជន៍ លាងដៃ ម៉ា សីុនលាងដៃ ឧបករណ៍ លាងដៃ បាញ់ កម្តៅ សាប៊ូ លាងដៃ របស់ លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល  ចុះជួយខេត្តបន្ទាយ មានជ័យនិង លោកជំទាវ ម៉ៅ ម៉ា ល័យ កែគឹនយ៉ាន យកទៅប្រគល់ឲ្យនាយក សាលាមានចំនួន ២០០សាលា ។

ក្នុងនោះលោកអ៊ុំ រាត្រីបានមាន ប្រសាសន៍ថាសម្ភារៈ បង្ការ កូ វីដ ដ .១៩ មានដូចជា ភាជន៍ លាងដៃ ម៉ា សីុនលាងដៃ ឧបករណ៍ លាងដៃ បាញ់ កម្តៅ សាប៊ូ លាងដៃយក ទៅជូននាយកសាលា នោះទាំង២០០សាលានោះ មានបំណង នៃ ការឧបត្ថម្ភ គាំទ្រ នេះ គឺ ដើម្បី ទ្រទ្រង់ និង ពង្រឹង ការបើក ដំណើរ ការរៀន បង្រៀន ឡើងវិញ សម្រាប់ សាលារៀន ចំណេះ ទូទៅ សាធារណៈ និង ឯកជន នៅ ខេត្តបន្ទាយមានជ័យ ។

នៅព្រឹកនេះលោកបាន ធ្វើពិធីប្រគល់ទៅឲ្យ នាយកសាលាបឋមសិក្សា ភ្នំ ធំ ភូមិ ភ្នំ ប្រាសាទ ឃុំ អូរ ប្រាសាទ ស្រុក មង្គល បូរី សម្រាប់ ចែកជូន ទូទាំង ស្រុក ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹង បន្តទៀតថា អំណោយ សម្ភារៈ រួមមាន – ម៉ាស់ ចំនួន ៧០០ .០០០ ម៉ាស់ – ម៉ាស៊ីន វាស កំដៅ ចំនួន ១.០០០ គ្រឿង- ឡា បូ លាងដៃ ចំនួន ២១២ គ្រឿង – សាប៊ូ លាងដៃ ១០.០០០ ដុំ ។

លោក អ៊ុំ រាត្រីបាននិយាយថា អំណោយទាំងអស់ នេះបន្តយកទៅជូន សាលារៀន ចំនួន ១០ ក្នុងស្រុក អូរជ្រៅ និង ១០ នៅ ស្រុក ព្រះនេត្រព្រះ និងយកទៅចែកបន្ត ឲ្យគ្រប់ចំនួនសាលារៀន ទាំង២០០សាលាក្នុង ខេត្តបន្ទាយមានជ័យ ទើបឈប់៕