ប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកទឹកឈូ បានទទួលអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវ ជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិ ការកណ្តាលគណបក្ស បាននាំយក អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សថ្នាក់កណ្តាល ប្រគេនព្រះអនុគណ ស្រុកទឹកឈូ និងប្រជាពលរដ្ឋចំនួន ពីរឃុំនៃស្រុកទឹកឈូ  គឺឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ មានចំនួន៤០គ្រួសារ ដែលកំពុងមានការ ខ្វះខាតក្នុងរដូវកាលកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ភុន សារពេជ្រ ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សថ្នាក់កណ្តាល ដែលជានិច្ចកាលតែងគិតគូរ ជ្រោមជ្រែងដល់កូនចៅថ្នាក់ក្រោម ពិសេសគិតគូរពីទុក្ខ លំបាករបស់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស។

បន្ទាប់ពីស្តាប់នូវការលើក ឡើងទាក់ទងពីបញ្ហា លំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ ឯកឧត្តម ភុន សារពេជ្រ ក៏បានទទួលសំណូមពរ ទាំងនោះដើម្បីបញ្ជូន ទៅថ្នាក់លើ ចំណែកបញ្ហាមួយចំនួន  លោកនឹងជួយសម្រួល ដោះស្រាយជូនបងប្អូន ប្រជាពលរដ្ឋ ដូចជាការជួសជុល ផ្លូវជាដើម។

ជាមួយនេះ ប្រធានក្រុមការងារ យុវជនគណបក្សខេត្តកំពត បានក្រើនរម្លឹកនិងផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព ឱ្យបានជាប់ជាប្រចាំ ដើម្បីសុខមាលភាពក្នុង ក្រុមគ្រួសារផង និងសង្គមជាតិផង ហើយកុំភ្លេចអនុវត្ត វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ។

សូមបញ្ជាក់ដែរថា ក្នុងឱកាសនោះ ឯកឧត្តម ភុន សារពេជ្រ បានប្រគេនដល់ ព្រះសង្ឃវត្តអង្គធំនូវ ស៊ីម៉ងត៍ចំនួន១តោន ខ្សាច់២០គូប អង្ករ២០០គក្រ ត្រីខ១០យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធ០៣កេស មី៥កេស សរុប ២.៣៤៤.០០០រៀល។

ដោយឡែកប្រជាពលរដ្ឋ ចំនួន៤០គ្រួសារដែលមាក ពីឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ នៃស្រុកទឹកឈូ ខេត្តកំពត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ២០គក្រ មី១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស សារ៉ុង២ និងថវិកា២ម៉ឺនរៀល សរុបថវិកា ៥.៤៤០.០០០រៀល។ ចំណែកប្រជាការពារ និងនគរបាល០៤នាក់ ម្នាក់ៗ សារ៉ុង០១ ថវិកា២ម៉ឺនរៀល ផងដែរ៕ ដោយលោក សេង ណារិទ្ធ