ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបជាមួយបងប្អូន ប្រជាពលរដ្ឋដើម្បី ដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការ ចាំបាច់មួយចំនួន

(ខេត្តកំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបង ប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។

សូមជម្រាបថា នេះជាលើកទីមួយហើយ ដែលឯកឧត្តម អភិបាលខេត្តកំពត បានធ្វើវេទិកាដោះស្រាយ បញ្ហាជូនបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពី ឯកឧត្តម ត្រូវបានប្រកាសតែងតាំង ជាអភិបាលនៃ គណៈអភិបាល ខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕ ដោយលោក សេង ណារិទ្ធ