ព្រំដែនថៃកម្ពុជា ក្នុងខេត្តស្រះកែវ ត្រៀមបើកប្រទេស និងអ្នកទេសចរឲ្យ ដំណើរការជាប្រក្រតី ឡើងវិញនៅ ថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១

(ខេត្តបន្ទាយមានជ័យ)៖ លោក ព្រីនយ៉ា ផូធិសាត អភិបាលខេត្ត ស្រះកែវ បានបើក កិច្ចប្រជុំ គណៈកម្មាធិការ នៃមជ្ឈមណ្ឌល បញ្ជាការព្រំដែន ថៃកម្ពុជា ខេត្តស្រះកែវ ពិនិត្យ  ការអនុវត្តបទបញ្ជា វិធានការ ទប់ស្កាត់ ការធ្វើ អន្តោប្រវេសន៍ ខុសច្បាប់ ដើម្បី ការពារ ការរីក រាលដាល នៃ ជំងឺ កូ វីដ.១៩ និង សង្កត់ធ្ងន់លើ ការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យ ទាំង អស់ទី១អំពី កាការរត់ពន្ធឆ្លងដែននិង ជួញដូរមនុស្ស ពលករកម្មករ ចូលនិងចេញ ដោយខុសច្បាប់ ទី២បទល្មើស គ្រឿងញៀន និង ល្បែងស៊ីសង គ្រប់ ប្រភេទ និង ទី ៣ បទល្មើស ទំនិញ ខុសច្បាប់ ព្រមទាំង តាមដាន នូវ សកម្មភាព ផ្សេងៗ ទៀត ។

នេះ បើតាម សារព័ត៌មាន ក្នុងស្រុក របស់ ថៃ ក៏ដូចជា មន្ត្រី ថៃ ដែល ស្រង់ សំដី ដោយ មន្ត្រីការិយា ល័យ ទំនាក់ទំនង ព្រំដែន កម្ពុជា ថៃ ដែល បញ្ជាក់ កាលពី ថ្ងៃទី ១៧ខែតុលា  ឆ្នាំ ២០២១នេះនៅក្នុងសាលប្រជុំព្រំដែន កម្ពុជា ថៃៈ នៅ ស្រុក អារញ្ញ ប្រាថេត ខេត្ត ស្រះកែវ ។

កិច្ចប្រជុំត្រួតពិនិត្យ បែបបទ ទៅលើព្រំដែន លោក អភិបាលខេត្ត ស្រះកែវ បានស្នើ ឱ្យ មន្ត្រី អង្គភាព ពាកព័ន្ធ ទាំងអស់ ត្រៀមខ្លួន សម្រាប់ ការចូល ទៅក្នុង ប្រព័ន្ធ ការងារ ជាធម្មតា នៅពេលដែល នាយករដ្ឋមន្ត្រី បញ្ជា ឱ្យ បើក ប្រទេស ឲ្យដំណើរការឡើងវិញ នៅ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។

លោក ព្រី ន យ៉ា ផូ ធិ សាតបានបញ្ជាក់ក្នុង អង្គប្រជុំបន្តទៀតថា ត្រូវ រៀរៀបចំឲ្យរួចរាល់ នូវ កម្លាំង ទ័ព មន្ត្រី មាន សមត្ថកិច្ច ត្រៀម ឧបករណ៍ នីតិវិធី នៃ ការធ្វើការងារ ផ្នែក សុខភាព សាធារណៈ ដើម្បី ផ្តល់ សេវាកម្ម ដល់ ប្រជាជន និង អ្នកដំណើរ ដែល នឹង ឆ្លងកាត់ ច្រកព្រំដែន អារញ្ញ ប្រាថេត និង ប៉ុស្តិ៍ ត្រួតពិនិត្យ ផ្សេងៗ នៅក្នុង ខេត្ត ស្រះកែវ ។

រីឯមេបញ្ជាការ នៃ អង្គភាព ទាំងឡាយ ត្រូវ បញ្ជា អ្នកក្រោមបង្គាប់ ឱ្យ ទប់ស្កាត់ សកម្មភាព ខុសច្បាប់ នានា ដែល ប្រព្រឹត្តិ ដោយ មន្ត្រី អាជ្ញាធរ មាន សមត្ថកិច្ច រដ្ឋាភិបាល  ពោលគឺ កុំ ឱ្យមាន កើតមានឡើង ក្នុង អង្គភាព ទាំងអស់ បើ មាន នឹងត្រូវ កំចាត់ ដោយ គ្មាន ការលើក លែង ឡើយ ហើយ មន្ត្រី អ្នកគ្រប់គ្រង ត្រូវ ត្រួតពិនិត្យ តាមដាន អ្នកក្រោមបង្គាប់ របស់ ខ្លួន ហើយ ធានាថា កុំឲ្យធ្វើ ខខុសឲ្យសោះ ។

ទាក់ទិន នឹង ការបើក ប្រទេស ឡើងវិញ នៅ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ មន្ត្រី អាជ្ញា ធរមាន សមត្ថកិច្ច ថៃ និង កម្ពុជា នៅ ខេត្ត ស្រះកែវនិងខេត្ត បន្ទាយមានជ័យបានឲ្យ ដឹងថាការកំណត់ បើក ប្រទេស ថៃ ឡើងវិញ ក្នុងអំឡុង នៃ ការរីក រាលដាលជំងឺ កូ វីដ .១៩ នោះ ក៏ មិនទាន់ ប្រាកដថា នឹងធ្វើ បាន មែន ឬ យ៉ាងណាទេ ក្នុងត្រូវចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ .១៩ ជូន ជនបរទេស រស់នៅ និង ធ្វើការ ក្នុង ខេត្ត ស្រះកែវ ក៏ដូចជា នៅ ប្រទេស ថៃ ដោយឡែក ពលរដ្ឋ និង ពលករ កម្ពុជា កន្លងមក ពួកគេ បាន វិល មក ប្រទេស កម្ពុជា ទើប ទទួលបាន ការចាក់ វ៉ាក់សាំង ។

ក្នុងនោះ អាជ្ញាធរ កម្ពុជា នៅ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង ក៏បាន ស្នើ ជា ញឹក ញយ ទៅ សម ភាគី ថៃ ដើម្បី ស្នើ សុំឲ្យពលរដ្ឋ កម្ពុជា ជាប់គាំង នៅក្នុង ប្រទេស ថៃ ដែល បិទ ប្រទេសដើម្បីឲ្យពួកគេ អាច ឆ្លងដែន ស្របច្បាប់ ឬក៏ ផ្តល់ ទីតាំង ណាមួយ នៅ មាត់ទ្វារ ច្រកព្រំដែន

ឲ្យគ្រូពេទ្យ កម្ពុជា ចូលទៅ ចាក់ វ៉ាក់សាំង ជូន ប៉ុន្តែ ភាគី ថៃ មិន អនុញ្ញាត ឡើយ ។ ដូច្នេះ ជម្រើស តែមួយគត់ . គឺ ពលករ និង ពលរដ្ឋ កម្ពុជា ត្រូវតែ រក គ្រប់ វិធី ជ្រៀត ឆ្លងដែន មក ប្រទេស កម្ពុជា ទើប អាច ទទួលបាន ការចាក់ វ៉ាក់សាំងបាន នៅក្នុងប្រទេសរបស់ខ្លួន ។

ចំពោះ ការបើក ព្រំដែន ពលរដ្ឋ និង មន្ត្រី កម្ពុជា នៅ ព្រំដែន បាន ប្រាប់ ថាកន្លងមក ក្នុងអំឡុង នៃ ការអនុវត្ត វិធានការ ទប់ស្កាត់ ការរីក រាលដាល ជំងឺ កូ វីដ .១៩ ភាគី ថៃ ខេត្ត ស្រះកែវ តែង ជូនដំណឹង រាល់ ចុងខែ ថា អាជ្ញាធរ ថៃ ត្រូវ បិទ ព្រំដែន ១ហើយ១ខែទៀត មិនទាន់ឃើញបើក។

បើ ថៃ បើក ព្រំដែន នេះពលរដ្ឋ កម្ពុជា ក៏មិនទាន់ អនុញ្ញាត ឲ្យបានចូល ទៅ ប្រទេស ថថដែរ ព្រោះ ប្រទេស កម្ពុជា ស្ថិតក្នុង ចំណោម ប្រទេស មាន ហា និ យ ភ័យ ឆ្លង កូ វីដ .១៩ ខ្ពស់ ។ ឯ ប្រទេស ដែលមាន ហានិភ័យ ទាប ដែល ថៃ បានកំណត់ នោះ មាន ចំនួន ២០ ប្រទេស ប៉ុណ្ណោះ  រួមមានៈ សហរដ្ឋអាមេរិក , ចក្រភព អង់គ្លេស , អាល្លឺម៉ង់ , ស៊ុយអែត , ដា ណឺ ម៉ាក , ហ្វាំ ង ឡង់ , ន័ រ វែ ស , បារាំង , រុស្ស៊ី , ចិន / ហុងកុង , តៃវ៉ាន់ , កូរ៉េខាងត្បូង , អូស្ត្រាលី , សិង្ហ បុរី , អ៊ីស្រាអែល , អារ៉ាប់ រួម , ស្វី ស , ម៉ាឡេស៊ី , អ៊ីតាលី , ជប៉ុន ៕