បុរសម្នាក់មានតួនាទី ផ្នែកគណនេយ្យបាន រយ:ពេល៤ខែ លួចវេរប្រាក់ ពីគណនេយ្យធនាគារ របស់ក្រុមហ៊ុន វេរចូលគណនេយ្យ របស់ខ្លួនគិតជាប្រាក់បាត ស្មើរ១លានបាត ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់មានតួនាទី ផ្នែកគណនេយ្យ បានរយ:ពេល៤ខែសោះ ស្រាប់តែបែក គំនិតលួចវេរប្រាក់ ពីគណនេយ្យធនាគារ របស់ក្រុមហ៊ុន RUPIAHTOTO វេរចូលគណនេយ្យ របស់ខ្លួនចំនួន ៥៦៩,០០០,០០០រូពី គិតជាប្រាក់បាត ស្មើរ១លានបាត ត្រូវអាវុធហត្ថឃាត់ខ្លួន។

ក្រោយពីក្រុមហ៊ុនរក ឃើញថាឈ្មោះចាន់ដ្រា បានលួចវេរប្រាក់ពី ក្រុមហ៊ុនបញ្ចូលក្នុង គណនេយ្យ របស់ខ្លួនហើយ ទើបមកដាក់ពាក្យ បណ្ដឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតតែម្ដង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឱ្យដឹងថា  ក្នុងពាក្យបណ្តឹងរបស់ ឈ្មោះហ្វាញឌីចាយ៉ា គូនីយ៉ាវ៉ាន់ (FINDJAYA KURNIAWAN) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបូរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ឈ្មោះចាន់ដ្រា (CHANDRRA) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបុរីដួងច័ន្ទ បានមកធ្វើការនៅក្រុមហ៊ុន RUPIAHTOTO របស់ខ្លួនមានតួនាទី ផ្នែកគណនេយ្យ បានរយ:ពេល៤ខែហើយ ក្រោយមកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានដឹងថា ឈ្មោះចាន់ដ្រា បានលួចវេរប្រាក់ ដោយប្រើគណនេយ្យ ធនាគាររបស់ក្រុមហ៊ុន វេរប្រាក់ចេញចូលជា បន្តបន្ទាប់ចូលទៅ គណនេយ្យរបស់ខ្លួន សរុបទឹកប្រាក់ចំនួន ៥៦៩,០០០,០០០រូពី ប្រាក់ឥណ្ឌូនេស៊ី  បើគិតជាប្រាក់ថៃ ស្មើជាង១លានបាត ក្រោយពីក្រុមហ៊ុន រកឃើញថាឈ្មោះចាន់ដ្រា បានលួចវេរប្រាក់ ពីក្រុមហ៊ុនបញ្ចូលក្នុង គណនេយ្យរបស់ខ្លួនហើយ ទើបមកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែតតែម្ដង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ជន រងគ្រោះរួច លោកបានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវឈាន ដល់ឃាត់ខ្លួនឈ្មោះចាន់ដ្រា ហើយបញ្ជូន មកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ ។

ក្នុងនោះជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវេរ ប្រាក់ពីក្រុមហ៊ុន RUPIAHTOTO ពិតប្រាដមែន ព្រោះខ្លួនបានចូលធ្វើការ ក្នុងក្រុមហ៊ុនរយ:៤ខែ ហើយខ្លួនមានតួនាទី ផ្នែកគណនេយ្យហើយ ខ្លួនបានបង្កើត អាខោនចំនួន១ ទុកសម្រាប់ប្រើ ប្រាស់ខ្លួនឯង ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ខ្លួនបានលួចវេរប្រាក់ ពីគណនេយ្យក្រុមហ៊ុន មកអាខោនគណ នេយ្យខ្លួនឯងចំនួន៥លើក បានទឹកប្រាក់សរុបចំនួន ៥៦៩,០០០,០០០រូពី ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើ ជាង១លានបាត ហើយប្រាក់ទាំងនោះខ្លួនបានដកចាយផង និងវេរទៅឱ្យម្ដាយនៅ ប្រទេសឥណ្ឌូនេស៊ីផង ។

ជនសង្ស័យបញ្ជូន មកបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តចាត់ ការបន្ត លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យខាងលើធ្វើ ឡើងនៅវេលាម៉ោង១១ និង៤នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយទទួល តាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជនសង្ស័យខាង លើត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូង ខេត្តហើយនៅ រសៀលថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះ ចាត់ការទៅតាមផ្លូវច្បាប់ ៕