បែកធ្លាយមាន ជនក្លែងបន្លំត្រាមូល របស់រដ្ឋបាលសង្កាត់ ចំនួនពីរនិង ក្រុងប៉ោយប៉ែត និងមន្ទីររៀបចំ ដែនដីខេត្ត និងក្លែងហត្ថលេខា

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ មានករណីបែកធ្លាយជន ក្លែងបន្លំ ត្រាមូល របស់រដ្ឋបាល សង្កាត់ ប៉ោយប៉ែត រដ្ឋបាល សង្កាត់ ផ្សារកណ្តាល រដ្ឋបាល ក្រុង ប៉ោយប៉ែត និង មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបន្ទាយមានជ័យ និង ក្លែង ហត្ថលេខា ដែល ប្រព្រឹត្តិ លើ ឯកសារ លិខិត ផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ ដីធ្លី លិខិតធានា អះអាង និង កិច្ចសន្យា លិខិតបញ្ជាក់ ពី ប្រវត្តិ ដី និង វិញ្ញាបនបត្រ សម្គាល់ អចលនវត្ថុ ជាដើម ។

ក្នុងនោះលោក គាត់ ហ៊ុល អភិបាលក្រុង ប៉ោយប៉ែតបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា កន្លងមក រដ្ឋបាល ក្រុង បាន ពិនិត្យ និង ចាប់បាន ឯកសារ ក្លែង និង ជន ក្លែងបន្លំ គំរូ ត្រា មូល របស់ រដ្ឋបាល សង្កាត់ ប៉ោយប៉ែត សង្កាត់ ផ្សារកណ្តាល រដ្ឋបាល ក្រុង ប៉ោយប៉ែត និង មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី និង ក្លែង ហត្ថលេខា លោក ផ្ទាល់ ( គាត ហ៊ុល កាល នៅ ជា អតីត ចៅសង្កាត់ ផ្សារកណ្តាល ) និង លោក ង៉ោ ម៉េង ជ្រួ នអភិបាលរង ខេត្តបន្ទាយមានជ័យ ( អតីត អភិបាល ក្រុង ប៉ោយប៉ែត ) លើ ឯកសារ លិខិត ផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ ដីធ្លី លិខិតធានា អះអាង និង កិច្ចសន្យា លិខិតបញ្ជាក់ ពី ប្រវត្តិ ដី និង វិញ្ញាបនបត្រ សម្គាល់ អចលនវត្ថុ មួយចំនួន ហើយ យក ឯកសារ ទាំងនោះ ទៅ បញ្ចាំ នៅ ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ទទួល បញ្ចាំ នានា ក្នុង ក្រុង ប៉ោយប៉ែត ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាថ្មីៗ នេះ អាជ្ញាធរ ក្រុង បាន ចាត់វិធានការ និង អនុវត្ត ច្បាប់ ចំពោះ បុគ្គល មួយចំនួន ដែលមាន ការពាក់ព័ន្ធ រួចមកហើយ និង បាន នឹង កំពុង ស្រាវជ្រាវ ករណីនេះ បន្តទៀត ។

ចំណែករដ្ឋបាល ក្រុងក្នុងលិខិត មួយរបស់ខ្លួនក៏បាន បញ្ជាក់ថា រដ្ឋបាលក្រុង ប៉ោយប៉ែត សូម ធ្វើ ការណែនាំ ដល់ ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ទទួល បញ្ចាំ និង សាធារណជន ទាំងអស់ ចូលរួម សហការ និង ពិនិត្យ ឲ្យបាន ច្បាស់លាស់ នូវ រាល់ ឯកសារ ផ្លូវច្បាប់ នានា ដូច ជម្រាបជូន ខាងលើ និង ត្រូវធ្វើ ការបញ្ជាក់ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ នៅពេល ធ្វើ ការទទួល ប្រតិបត្តិការ ក្នុង អង្គភាព របស់ខ្លួន ដើម្បី ជៀសវាង ប៉ះពាល់ ឬ ខូចខាត ដល់ ផលប្រយោជន៍ ផ្លូវច្បាប់ នានា ចំពោះ ក្រុមហ៊ុន អង្គភាព ឬ បុគ្គល ម្នាក់ៗ ៕