មន្ត្រី ក.ប.ប. ខេត្ត សហការជាមួយកម្លាំង មន្ទីរពាណិជ្ជកម្មខេត្តចុះ ដក ហូត ផលិតផល ខូច គុណភាព និង ហួសកាលបរិច្ឆេទប្រេីប្រាស់ តាមផ្សារសរុបចំនួន ១២៧.៦៥គីឡូ ក្រាម

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃ ទី១៩ ខែតុលា  ឆ្នាំ ២០២១ នេះមន្ត្រី ក.ប.ប. ខេត្ត បន្ទាយមានជ័យ សហការជាមួយកម្លាំង មន្ទីរពាណិជ្ជកម្មខេត្ត ចុះ ដក ហូត ផលិតផល ខូច គុណភាព និងហួស កាល បរិច្ឆេទ ប្រេីប្រាស់ នៅផ្សារសមាគម ន៍  ស្ថិត ក្នុងភូមិចាន់គីរី សង្កាត់ ប៉ោយប៉ែត  ក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

ក្នុងការពិនិត្យនោះ សមត្ថកិច្ចចំរុះដក ហូតបាន ផលិតផល ល្មើស -សណ្តែក បំពង  Tang Sok Hak  ចំនួន  ១០៩កញ្ចប់ ស្មេី  ៣.០៥២គីឡូ ក្រាម -ទឹកក្រូច  Coca Cola ចំនួន  ១៤៥ដប  ស្មេី  ៨៧លីត្រ -ម្សៅ ស៊ុប  Knor ចំនួន  ១១០កញ្ចប់  ស្មេី  ១.៨៧គីឡូ ក្រាម -មី ម៉ាម៉ា កំប៉ុង  ចំនួន  ៧២កំប៉ុង  ស្មេី  ៤.៣២គីឡូ ក្រាម -ស្ករ  Milky Vitamin ចំនួន  ៣កំប៉ុង  ស្មេី  ១.៥គីឡូ ក្រាម -ទឹកក្រូច ចម្រុះ ដបធំ  ចំនួន  ១៤ដប  ស្មេី  ១៧.៥ លីត្រ -ភេសជ្ជៈ  Aqurius ចំនួន  ៤កំប៉ុង  ស្មេី  ១.៣២លីត្រ -ភេសជ្ជៈ  Spite ចំនួន  ៤កំប៉ុង  ស្មេី  ១.៣២លីត្រ -ទឹក ដោះ គោ  Dutch Mill ចំនួន  ១ដប  ស្មេី  ០.៤លីត្រ -ទឹកក្រូច  Fanta ដប តូច  ចំនួន  ១០ដប  ស្មេី  ៤.៥លីត្រ សរុបចំនួន  ១២៧.៦៥គីឡូ ក្រាម ។

មន្ត្រី ក.ប.ប.  ខេត្ត សហការជាមួយកម្លាំង មន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងសកម្មភាពនេះដែរ មន្រ្តីស៊េីបអង្កេតបានធ្វេ ីការពិន័យអន្តរការណ៍ ដោយសរសេរបង្កាន់ ដៃបង់ប្រាក់នៅ នឹងកន្លែងទៅឲ្យ បុគ្គលល្មេីសចំនួន  ៣នាក់  ស្មេី  ៣ច្បាប់ផងដែរ។

មន្ត្រី ក.ប.ប.  ខេត្ត សហការជាមួយ កម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ផលិតផល ខូច គុណភាព  និង ហួស កាល បបរិច្ឆេប្រេីប្រាស់ តាមផ្សារនោះពេលដែល ប្រជាពលរដ្ឋទិញយកទៅ បរិភោគធ្វើឲ្យខូច សុខភាពហើយទំនិញទាំង អស់នេះនិងត្រៀមយក ទៅដុតកំទេចចោល នៅថ្ងៃខាងមុននេះផងដែរ។

មន្ត្រី សាខា  ក.ប.ប.  ខេត្ត  មន្រ្តី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បានមានប្រសាសន៍ ថាបណ្ដាអាជីវករ មួយចំនួនតូចនៅតែបន្ត បំពានយកទំនិញខូច គុណភាព  និង ហួស កាល បបរិច្ឆេប្រេីប្រាស់ពី ប្រទេសថៃតាមច្រករបៀង យកមកដាក់ តាមផ្សារក្នុងនោះមានទាំង ផលិតផលទំនិញមួយ ចំនួនគ្មានផ្លាកសញ្ញាបិទ ស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការ លំបាកក្នុងការស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបហើយ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជាយថាហេតុដល់ សុខភាពសុវត្ថិភាព របស់អ្នកប្រើប្រាស់ជាដើម៕