ពលករខ្មែរ៣៧នាក់ អស់លុយហើយ មេខ្យល់យកទៅប្លង់ ចោលក្នុងព្រៃត្រូវ ទាហានឈុតខ្មៅថៃ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរ៣៧នាក់ អត់បាយអត់ទឹកនៅ ពេញព្រៃក្នុងទឹកដី ថៃ ក្នុងនោះ អស់លុយហើយថែម ទាំងចាញ់បោក មេខ្យល់យកទៅប្លង់ ចោលក្នុងព្រៃត្រូវទាហាន ឈុតខ្មៅនៃកងអនុ សេនាធំលេខ ១២.០៦របស់ថៃឃាត់ ខ្លួនបាននៅនៅវេលា ម៉ោង៨និង៣០នាទី យប់ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២១  ត្រង់ចំណុចសយស៊ី (សយ៤) ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ ទាហានព្រាន ឈុតខ្មៅថៃកង អនុសេនាធំលេខ ១២.០៦ បានផ្តល់ព័ត៌មានមកថា ក្រុមរបស់ខ្លួនបានឃាត់ ខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន៣៧នាក់ក្នុង នោះមាន ស្រី១៩នាក់ បានលួចឆ្លងដែន ទៅរកការងារនៅ ប្រទេសថៃដោយខុស ច្បាប់ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ។

លោកវរសេនីយ៍ឯក សួង សៅបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្រោយ ពីឃាត់ខ្លួនប្រជាពលរដ្ឋ ទាំងនោះ ត្រូវបានទាហាន ឈុតខ្មៅថៃកងអនុ សេនាធំលេខ ១២.០៦ បានបញ្ជូនទៅ អធិការដ្ឋាននគរបាល ក្លងណាំសៃ ដើម្បីមាន វិធានការបន្ត ។

លោកវរសេនីយ៍ឯក សួង សៅបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាពលករ ទាំង៣៧នាក់នោះ បាននិយាយ ថាក្រុមខ្លួនបាន ចាញ់បោកមេខ្យល់ ថានិងជូនក្រុមខ្លួនទៅ ប្រទេសថៃដើម្បី រកការងារធ្វើក្នុងការជូន នោះបង់ឲ្យមេខ្យល់ ជូនក្នុង១នាក់ ១.០០០បាទ ក្រោយពីជូនដល់ ចំណុចក្នុងទឹដីថៃ ព្រំ ដែន កម្ពុជា ថៃ ដោយឃើញ មានទាហានឈុតខ្មៅ នៃកងអនុសេនាធំ លេខ១២.០៦របស់ថៃ កំពុងល្បាតតាម ព្រំដែនមេខ្យល់ក៏ គេចខ្លួនបាត់។

លោកបានធ្វើការ អំពាវនាវដល់ បងប្អូន ពលករទាំងអស់គួរឲ្យ គិតនិងពិចារណាឲ្យបាន ដិតដល់មុននិង ឲ្យមេខ្យល់ជូនទៅ ថៃព្រោះមេខ្យល់ជូន ឆ្លងដែន ខុសច្បាប់ ទាំង ប្រថុយប្រថាន ផងដែរនោះទេ ៕