សមត្ថកិច្ចបង្ក្រាបករណី ទីតាំងល្បែងស៊ីសង ខុសច្បាប់ (ហ្គេមបាញ់ត្រី) ៣ទីតាំងផ្សេងៗ គ្នានិងឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន១៦នាក់ ???

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹក នាំបញ្ជារ ពីសំណាក់ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការ ដ្ឋាន នគរបាល ក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍ន គរបាលរដ្ឋបាលសង្កាត់ លេខ៣ និងដោយមាន ការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការ បង្ក្រាបករណី ទីតាំងបើកលេងល្បែង ស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន០៣ទីតាំងផ្សេងគ្នា ក្នុងនោះឃាត់ខ្លួន បុគ្គលិកហ្គេមបាញ់ត្រី និងអ្នកចូលលេង ល្បែងខុសច្បាប់ចំនួន១៦នាក់ (ប្រុស១១ និងស្រី ០៥នាក់) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដែលសមត្ថកិច្ច ចាប់ដកហូតបានរួមមាន ទូហ្គេមបាញ់ត្រីចំនួន៥ ទូចាក់ត្រីចំនួន ២ និងទូផ្លែឈើចំនួន ២ ។

បច្ចុប្បន្ន បុគ្គលិកនិង ក្រុមអ្នកញៀនល្បែង ខាងលើទាំងអស់ កម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាល ក្រុងព្រះសីហនុ កំពុង កសាងសំណុំរឿង បញ្ជូន ទៅតុលាការដើម្បីចាត់ ការបន្តតាមនីតិវិធីច្បាប់ ៕