មេខ្យល់២នាក់ រួមទាំងពលករ៧នាក់ លបលួចចូលទៅ ប្រទេសថៃត្រូវ កម្លាំងប៉ុស្តិ៍កូនភ្នំ ឃាត់ជាប់នៅព្រំដែន………

(ខេត្តបាត់ដំបង)៖ ជនសង្ស័យជាមេខ្យល់ ២នាក់រួមទាំងពលករ៧នាក់ ត្រូវបានកម្លាំងនគបាល ការពារព្រំដែនប៉ុស្តិ៍ កូនភ្នំនៃវរការពារ ព្រំដែនគោកលេខ៨១៧ ចំនួន៥នាក់ដឹកនាំដោយ លោកអនុសេនីយ៍ឯក  ខៀវ សារ៉ាត់ នាយប៉ុស្តិ៍ រួមជាមួយកម្លាងផ្នែក ស៊ើបការចំនួន២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ  សេង រ៉ើននាយផ្នែកសហការ ជាមួយកម្លាំងយោធា ចំរុះបានចុះធ្វើការឃាត់ ខ្លួនភ្លាមៗខណៈ ពេលបំរុង លបលួចចូល ទៅក្នុងប្រទេសថៃ ទាំងខុសច្បាប់កាល ពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង១៥និង ១៤នាទីនៅត្រង់ ចំណុចនិយាមកា 0214238-148 5918 ក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់អោយ ដឹងថាពលករដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ ខៀវ ចន្ធូ ភេទស្រី អាយុ២៩ ឆ្នាំ ទី២ឈ្មោះ រឹម និត  ភេទប្រុស អាយុ២២ ឆ្នាំ ទី៣ឈ្មោះ ថៃ គីមឡាង ភេទស្រី  អាយុ២០ ឆ្នាំ ទី៤ឈ្មោះ ថៃ-សុខឡាយ ភេទប្រុស អាយុ១៧ ឆ្នាំ ទី៥ឈ្មោះ រស់ ប្រុស ភេទប្រុស អាយុ២១ ឆ្នាំ  ទាំង០៥នាក់ខាងលើនេះ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាមួយគ្នា ទី៦ឈ្មោះ យិន គង្គ ភេទប្រុស អាយុ ១៨ឆ្នាំនិង ទី៧ឈ្មោះគង់ សារ៉េន ភេទប្រុស អាយុ៣៣ ឆ្នាំ អ្នកទាំង០២នាក់នេះ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែនជនសង្ស័យ ជាមេខ្យល់២នាក់ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួនទី១ ឈ្មោះ ឈន រី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង ឈ្មោះ ហាច ផល់ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងពលករ ក្រោយពីសាកសួរត្រូវ បានកម្លាំងជំនាញ កសាងសុំនុំរឿង បញ្ជូនខ្លួនទៅ អធិការរដ្ឋាននគរបាល ស្រុកសំពៅលូនដើម្បី ចាត់ការបន្តរទៅតាម នីតិវិធីច្បាប់៕