រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាស ទទួលប្រធានកិត្តិយស សមាគមអតីតយុទ្ធជន កម្ពុជាខេត្ត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រកាស ទទួលប្រធានកិត្តិយស សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្ត និងសំណេះសំណាល ជាមួយអតីតយុទ្ធជន កម្ពុជាខេត្តកំពត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុ ប្រធាន និងជាអគ្គ លេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ឯកឧត្តម  ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត ឯកឧត្តម នាយឧត្តមសេនីយ៍ ផួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខា ធិការរងសមាគម អតីតយុទ្ធជនកម្ពុជា។

បានអញ្ជើញចូល រួមជាកិត្តិយស និងសមាជិក សមាជិកានាឱកាស នេះរួមមាន៖ ឯកឧត្តម ប្រតិភូអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្ត លោកស្នងការ លោកមេ បញ្ជាការកងកម្លាំង ទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាល សាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញ លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ក្រុង និងជាប្រធានកិត្តិយស ស អ ក ក្រុង ស្រុក លោកអធិការ និងជាប្រធាន ស អ ក ក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ជាប្រធានកិត្តិយស ស អ ក ឃុំ សង្កាត់ លោកមេប៉ុស្តិ៍ ប្រធានសាខា ស អ ក ឃុំ សង្កាត់ និងបងប្អូនអតីត យុទ្ធជនសរុបប្រមាណ ៣១១នាក់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានកិត្តិយស ស អ ក ខេត្តកំពត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦ នៃរដ្ឋសភា  ក្រោមការដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់ កាលទី៤  ដោយមានកំណែ ទម្រង់ស៊ីជម្រៅក្រោម ការដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិត បានផ្តល់នូវ កាលានុវត្តភាព ដល់ខេត្តកំពត ក្នុងការដឹកនាំ និងអភិវឌ្ឍខេត្តមានការរីក ចម្រើនឈានឡើង ជាលំដាប់លើគ្រប់វិស័យ ជាមួយនិងការ​ អនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងការចូលរួមសហការ ដ៏ល្អពីប្រជាជន ជាមួយគ្រប់បណ្តា សមត្ថកិច្ចពាក់ព័ន្ធ  អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យសភាព ការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ នៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ បានផ្តល់ឱកាសដ៏ ល្អប្រពៃសម្រាប់ការ ប្រកបមុខរបរចិញ្ចឹម ជីវិតរបស់ប្រជាជន ដែលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យជីវភាពរស់នៅ របស់ពួកគាត់កាន់តែ រីកចម្រើនប្រសើរឡើង។

ជាមួយនេះដោយមាន ការយកចិត្តទុក ដាក់ពីសំណាក់ រាជរដ្ឋាភិបាល តាមរយៈការដាក់ ចេញនូវគោល នយោបាយ និងលិខិតបទដ្ឋាន គតិយុត្តិរបស់ស្ថាប័ន អង្គភាពជំនាញ ជាបន្តបន្ទាប់ ដោយធ្វើការកែ សម្រួលបន្ថែមនូវ របបសន្តិសុខ សង្គមប្រចាំខែ ជូនអតីតយុទ្ធជន ក្នុងការធានា ផលប្រយោជន៍ សម្រាប់ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាពជាដើម។

ស្របពេលនឹងការ ធ្វើកំណែទម្រង់ស៊ីជម្រៅ បានធ្វើឱ្យកាន់តែមាន ប្រសិទ្ធភាពនៃនីតិវិធី ក្នុងការបើកផ្តល់ ប្រាក់សោធននិវត្តន៍ របបឧបត្ថម្ភផ្សេងៗ បានឆាប់រហ័ស និងមានតម្លាភាព ដល់បងប្អូនអតីតយុទ្ធជន។

មានប្រសាសន៍សំណេះ សំណាលនាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុ ប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជា បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាច ក្រកម្ពុជា សម្តេច តែងតែគិតគួរពី សុខទុក្ខរបស់បងប្អូន អតីតយុទ្ធជនរបស់យើង។

ឯកឧត្តមបានបញ្ជាក់ ថាការបូជាសាច់ស្រស់ ឈាមស្រស់របស់បង ប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុក សាងមាតុភូមិកម្ពុជា គឺដើម្បីការពារមិន ឱ្យមានការវិលត្រឡប់ មកវិញនូវរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ជាលើកទី២ ព្រមទាំងបានចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ហើយការបាត់បង់ នូវកាយសម្បទា របស់បងប្អូន គឺជាគុណបំណាច់ មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរកនូវ សុខសន្តិភាពជូន ជាតិមាតុភូមិខ្លួន។

កត្តាសន្តិភាពនេះហើយ បានធ្វើឱ្យប្រទេសជាតិ យើងមានការអភិវឌ្ឍ លើគ្រប់វិស័យ តាំងពីទីប្រជុំជន   រហូតដល់ជនបទ ក្រោមការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នូវគោលនយោបាយ ឈ្នះឈ្នះ ក្នុងការបញ្ចប់ សង្រ្គាមរាំរ៉ៃនៅកម្ពុជា និងប្តូរយកមកវិញ នូវកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពប្រជាពល រដ្ឋនៅគ្រប់មជ្ឈដ្ឋាន មានភាពប្រសើរឡើង។

ជាការពិតណាស់ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា សម្តេចមិនបាន បោះបង់ចោល  បងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹក ឃើញជានិច្ចចំពោះអតីត កាលធ្លាប់រួមអាវុធ ជាមួយគ្នា ព្រោះសម្តេចក៏ ជាជនពិការដោយ សារសង្រ្គាមផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមបាននាំមកនូវ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ចែក ជូនបងប្អូនអតីត យុទ្ធជនចំនួន១០០នាក់ ដោយម្នាក់ៗ ទទួលបានអង្ករ១បាវ មី១កេះ ត្រីខមួយយួរ  ព្រមទាំងថវិកា ឯកឧត្តម អភិបាលខេត្តក្នុង១នាក់ ៥ម៉ឺនរៀល ថវិកាឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក្នុង១នាក់៥ម៉ឺនរៀល និងថវិកាលោកឧកញ៉ា វិញ ហ៊ួរ ក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕ ដោយលោក សេង ណារិទ្ធ