អភិបាលខេត្តកំពត ទទួលជួបសម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរជូន ប្រជាពលរដ្ឋ និងសំណេះសំណាល ជាមួយសប្បុរសជន

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្ត បានទទួលជួប សម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរ ជូនប្រជាពលរដ្ឋ និង ជួបសំណេះសំណាល សប្បុរសជន ដែលឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ចែក ជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ក្នុងកំឡុងពេល រីករាលដាលជំងឺ កូវីដ-១៩ នៅក្នុងខេត្តកំពត ដែលពិធីនេះធ្វើឡើង នៅវេទិកាសាលាខេត្តកំពត។

ក្នុងឱកាសបើកវេទិកា និងទទួលនូវអំណោយ ឧបត្ថម្ភពីសប្បុរសជន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត  បានសំដែងនូវក្តីរីករាយ ថែមទាំងបានលើកឡើងថា ការផ្តល់អំណោយ ជាគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាល ខេត្តនាពេលនេះ ស្របពេលដែល ប្រជាពលរដ្ឋជាច្រើន កំពុងជួបបញ្ហាខ្វះខាត ស្បៀងអាហារ  ក្នុងរដូវកាលកូវីដ-១៩។ ហើយចំពោះស្បៀង អាហារទាំងអស់នេះ លោកនឹងចែកជូន បន្តជូនដល់ប្រជា ពលរដ្ឋដែលកំពុងជួប បញ្ហាលំបាក និងខ្វះខាតសម្រាប់ ចែកជូនគាត់យកទៅ ដោះស្រាយជីវភាព ប្រចាំថ្ងៃ។

សូមជម្រាបថា អំណោយដែល រដ្ឋបាលខេត្តកំពត ទទួលព្រឹកនេះរួមមាន -លោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា ឧបត្ថម្ភ អង្ករចំនួន១០តោន ទឹកស៊ីអ៉ីវ១០០យួរ មីចំនួន១០០កេស និងទឹកសុទ្ធចំនួន១០០កេស។

-លោក លី យូ និងលោក អេដឌី លឿង បានផ្តល់អង្ករចំនួន១០តោន ទឹកត្រី២០០យួរ ត្រីខ២០កេស មីចំនួន ២០កេសធំ និងទឹកសុទ្ធចំនួន១០០កេស។ លោក លឹម ឆាវរ៉ាត់ និងភរិយា ឧបត្ថម្ភថវិកាចំនួន១២លានរៀល៕ ដោយលោក សេង ណារិទ្ធ