សមត្ថកិច្ចឃាត់ ខ្លួនឃាតករ ដែលសម្លាប់ មន្ត្រីរដ្ឋបាល ព្រៃឈើ នៅឃុំប្រម៉ោយ ស្រុកវាលវែង បានហើយ.!

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល ខេត្តពោធិ៍សាត់ បាន បំបែកសំណុំរឿង ករណីបុរសម្នាក់ដែល ជាមន្ត្រីរដ្ឋបាលព្រៃឈើ ប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបាន ឃាតកប្លន់សម្លាប់ ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាមរួច យកសម្ភារមួយ ចំនួនធំគេចខ្លួន បាត់ស្រមោល ។

គួររំលឹកថា បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីរដ្ឋបាល ព្រៃឈើ ប្រម៉ោយឈ្មោះ សេង វិសាល ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានជនសង្ស័យ ឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជាឈ្មួលរស់នៅ ធ្វើការជាមួយជនរងគ្រោះ មានទីលំនៅ ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកកាំបិត ផ្គាក់កាប់ ទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១ ចំកថ្គាមស្មាខាងឆ្វេង ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹង កន្លែង(ក្នុងបន្ទប់លើគ្រែ) នៅស្នាក់ការរដ្ឋបាល ព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាន ប្រមែលប្រមូលសម្ភារៈ ដែលក្នុងនោះរួមមានម៉ូតូឌ្រីម សេ ១២៥ ស៊េរី២០១៩ ព័ណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់1I-9761, ទូរស័ព្ទដៃអាយហ្វូន  ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់  រត់គេចខ្លួនបាត់ស្រមោល ។

ក្រោមកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ចនគរបាល ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង ទទួលផែន នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ បានបំបែកសំណុំរឿង និង ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន នាវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១នេះ  នៅវត្តកែវឧត្តម ហៅវត្តកណ្តាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុង នាំខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងចាត់ការ បន្តតាមនីតិវិធី ៕