មេខ្យល់អស់ល័ក្ខ ត្រូវកំលាំងនគរបាល ព្រំដែនឃាត់ខ្លួនក្នុង រថយន្ត២គ្រឿង និងពលករខ្មែរចំនួន ១៤នាក់ មេខ្យល់បំរុងនាំ ពលករទៅប្រទេសថៃ

(ខេត្តបន្ទាយមានជ័យ)៖ ម្តងនេះមេខ្យល់ អស់ល័ក្ខ១ម្នាក់ដែល មានគំនិតនាំពលករ១៤នាក់ បំរុងជូនឆ្លងដែន ទៅរកការងារធ្វើ ដឹកតាមរថយន្ត២គ្រឿង ត្រូវកំលាំងនគរបាល ព្រំដែនឃាត់រថយន្ត ទាំង២នេះបានក្នុង រថយន្តមាន ពលករខ្មែរចំនួន ១៤នាក់ក្នុងនោះមាន មេខ្យល់១នាក់១នាក់ ទៀតចុះគេចបាត់ នៅវេលាម៉ោង ១១ យប់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ចេញភូមិ គីឡូម៉ែត្រ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួល ផែន ការងារ ព្រំដែន នៃ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំ កំលាំងចុះស្រាវជ្រាវ ឈានដល់ឃាត់ រថយន្តបាន២គ្រឿង។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល បានបញ្ជាក់ឲ្យដឹង បន្តថារថយន្តទាំង ២គ្រឿងនោះមាន ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ 2V.2810 ភ្នំពេញ និង ១គ្រឿងទៀតរថយន្ត មានម៉ាកកាម៉ារីសេរី ៩៥ ពណ៌ស ផ្លាកលេខ 2A.2155 បាត់ដំបង ។

រថយន្តទាំង២គ្រឿង នោះក្រោយពីដឹក ពលករចេញពីភូមិ គីឡូម៉ែត្រ ៤ឆ្ពោះមកកាន់ ស្រុកម៉ាឡៃបើក មកដល់ ចំណុចផ្លូវកែង ខ្លាងាប់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រថយន្តទាំង២ នេះដោយឃើញ សមត្ថកិច្ចធ្វើការ ត្រួតពិនិត្យនោះ អ្នកបើករថយន្ត ម៉ាកសាំ យ៉ុង ពណ៌ស ចុះគេចខ្លួនបាត់ ក្នុងនោះ  សមត្ថកិច្ច បានឃាត់ រថយន្ត ម៉ាកកាម៉ារី ១គ្រឿង ដែលជាអ្នកនាំមនុស្ស  ឆ្លងដែនខុសច្បាប់ អ្នកបើកឈ្មោះ ឈុំ សា ផុន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រួម និងពលករចំនួន១៤នាក់។ ពលករទាំង១៤នាក់ បានបញ្ជូនមកកាន់ ប៉ុស្តិ៍រដ្ឋបាល ឃុំទួលពង្រ ដើម្បីសាកសួរ ។

តាមចម្លើយ គេ សារភាពរបស់ឈ្មោះ ឈុំ សា ផុនបានប្រាប់សមត្ថកិច្ច ថាខ្លួនជា អ្នកដឹកមនុស្ស ពីស្រុកខ្មែរ ឆ្លងដែនយក ទៅឲ្យមេខ្យល់ នៅប្រទេសថៃ ក្នុង១នាក់ជូនយក ទៅឲ្យមេខ្យល់នៅ ថៃ១.០០០បាទ នេះជាឈ្នួលជួនទៅ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តថារថយន្ត ដឹក ពលករ ទាំង២គ្រឿងនិង អ្នកបើករថយន្តរួម និង ពលករ ទាំងអស់បាន ជញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាល ស្រុកម៉ាឡៃចាត់ ការបន្តហើយ ៕