ពលករខ្មែរមកដេកនៅ កន្លែងមណ្ឌល ចត្តាឡីស័ក ក្រុងប៉ោយប៉ែត ទិញទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិងអាល់កុល ផឹកពុលស្លាប់៦នាក់ និងកំពុងសង្គ្រោះ បន្ទាន់១០នាក់ទៀយ

(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរមកដេក ស្នាក់នៅកន្លែងមណ្ឌល ចត្តាឡីស័កក្រុងប៉ោយប៉ែត ស្រាប់តែមិនដឹង គិតយ៉ាងណានាំគ្នាទិញ ទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិងអាល់កុល ផឹកស្រាប់តែពុលស្លាប់ ៦នាក់នៅកន្លែង មណ្ឌលចត្តាឡីស័ក និងកំពុងសង្គ្រោះ បន្ទាន់១០នាក់បន្តទៀយ។ រឿងរាវនេះកើតឡើងនៅ ថ្ងៃយប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាម ប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ត្រីអមដំណើរ ជាច្រើននាក់ចុះដល់ កន្លែងកើត ហេតុបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាមុនពេល ពុលនោះមានពលករខ្មែរ ជាច្រើននាក់មកដេក ស្នាក់នៅកន្លែង មណ្ឌលចត្តាឡីស័ក ក្រុងប៉ោយប៉ែត១កន្លែង នៅចត្តាឡីស័កជិត ចេញបានវិលទៅ ផ្ទះវិញហើយ ស្រាប់តែនៅយប់ នោះពលករទាំងអស់ នោះមិនដឹងគិតយ៉ាង ណាបាននាំគ្នាទិញ ទឹកអូអ៊ិឈិ  និងទឹកក្រូច យកមកលាយ និងអាល់កុល មកផឹកយ៉ាងសប្បាយ រយះពេលកន្លង មកមិនបានប៉ុន្មាន ម៉ោងផងពលករមាន អាការះក្អួត ចង្អោរ រហូតដល់ដេកដួល ពេញកន្លែងចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំ ការនៅទីនោះខិត ខំជួយសង្គ្រោះដែរ ដោយសារតែ ពលករបាន យកទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិង អាល់កុលមក ផឹកធ្វើឲ្យជាតិពុលខ្លាំង មិនអាចសង្គ្រោះទាន់ បណ្តាលឲ្យមានពលករ ស្លាប់ជាបន្តបន្ទាប់ ដល់ទៅ៦នាក់ ក្នុងនោះក្រុមគ្រូពេទ្យ កំពុងដឹកពលករ តានរថយន្តយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ បង្អែកចំនួន១០នាក់ ទៀតមិនដឹងថា ពលករទាំង១០នាក់ នោះអាចសង្គ្រោះ បានរឺអត់ទេ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ពលករដែលស្លាប់ នោះកំពុងធ្វើការ ទំនាក់ទំនងទៅ គ្រួសារមកយក សពទៅធ្វើបុណ្យ នៅផ្ទះរាងៗខ្លួនហើយ ។

ចំណែកពលករទាំង ១០ទៀត ដែលកំពុងសង្គ្រោះ បន្ទាន់នោះក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ ជួយសង្គ្រោះយ៉ាង ខ្លាំងផងដែរសង្ឃឹម ថាពលករទាំង១០នាក់ នេះអាចសង្គ្រោះ បានទៅចុះ៕