មកដល់ម៉ោង នេះពលករ នៅមណ្ឌល ចត្តាឡីស័ក កូបធំ ដែលពុលស្រា លាយនិងភេសជ្ជៈ មានចំនួន ២៥នាក់ ស្លាប់៧នាក់ហើយ

(ខេត្តបន្ទាយមានជ័យ)៖ តាមការឲ្យដឹងពី មន្ត្រីជំនាញបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថានៅ ដឹងថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពលករនៅមណ្ឌល ចត្តាឡីស័កកូបធំ សង្កាត់និមិត្តក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនាំគ្នា ទិញភេសជ្ជៈ ក្នុងនោះមាន ទឹកអូអ៉ីឈីក ទឹកក្រូច និងអាល់កុល ចាក់លាយគ្នាយកមក ផឹកបណ្តាលឲ្យពុល ចំនួន២១នាក់ ក្នុងនោះបានស្លាប់៧នាក់ ពលករ១៤នាក់មិនស្លាប់បាន បញ្ជូនទៅមន្ទីរពេទ្យ ៣កន្លែងផ្សេងគ្នាមាន មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្ត ភាពកម្ពុជា ជប៉ុនមង្គលបូរី នៅខេត្តបន្ទាយមានជ័យ និងទៅមន្ទីរពេទ្យ នៅខេត្តសៀមរាប ។

មន្ត្រីជំនាញបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាពលករ ដែលពុលធ្ងន់ធ្ងរ ជាងគេគឺពលករចូលចិត្ត ផឹកសារ ស្រាមិនសូវខកខាន មកចត្តាឡីស័ក ក្នុងមណ្ឌលហើយបាននាំ គ្នាលួចផឹកចាក់ផ្សំ ចូលគ្នារវាងអាល់កុលអាយ លាយជាមួយ ទឹកភេសជ្ជ:អូអិឈីកទឹកក្រួច។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារឆ្លើយ តបបន្ទាន់នៃ មន្ទីរសុខាភិបាលបាន ចុះមកពិនិត្យ ស្រាវជ្រាវបន្ថែម ជាមួយសមត្ថកិច្ច ផ្សេងទៀត ករណីពុល អាល់កុលអាយលាយ នឹងទឹកអូអ៉ីឈីកទឹកក្រូច នេះក្រោយពីផឹកហើយ បានស្លាប់ចំនួន៣នាក់ បន្ទាប់មកស្លាប់ ៤នាក់ទៀត តមកបានបញ្ជូនទៅ សង្រ្គាះនៅមន្ទីរពេទ្យ ខេត្តសៀមរាបចំនួន៤នាក់ និងមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី១នាក់ និងមន្ទីរពេទ្យបង្អែក ប៉ោយប៉ែតចំនួន ១៤នាក់ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យ ដឹងទៀតថា ការស្លាប់នេះដោយ សារក្នុងអាល់កុល អាយនោះមាន ជាតិអេតាណុល កម្រឹតខ្ពស់ ។ប៉ុន្តែលទ្ធផលផ្លូវការ ត្រូវរង់ចាំការនាំ សំណាកទៅពិនិត្យ មន្ទីរពិសោធន៍ជាតិនៃ ក្រសួងសុខាភិបាល សិន។

លោកវេជ្ជបណ្ឌិតកែវ ពេជ្ជសុវណ្ណ អតីតអនុប្រធាន មន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យឲ្យ ដឹងថា ករណីពុលនេះ សង្ស័យអាល់កុល មេតាណុលហេីយ  បេីយកអាល់កុល ធម្មតាឬអេទីល អាល់កុល មកលាយ អត់គ្រោះថ្នាក់ ដល់ស្លាប់ទេ។

រីឯសមត្ថកិច្ច ជំនាញប្រាប់ថា អាល់កុលបាញ់ឬ លាងដៃដែលបង្ក ពុលខាងលើ មិនទាន់ស្គាល់ ប្រភពមកពីណាគ្រាន់ តែសន្និដ្ឋានថា ជាផលិតផលអាយ មិនចេញពីក្រុម ហ៊ុនដែលទទួល ស្គាល់ឡើយ។ហើយជាតិមេតាណុល ក្នុងអាល់កុលនោះ ខ្លាំងជាងក្នុងស្រាថ្នាំ តាំងកួយ ដែលពុលកន្លង មកក្នុងខេត្តនិងក្នុង ប្រទេសទៅទៀត៕