ប្រជាពលរដ្ឋដែលរង គ្រោះដោយទឹក ជំនន់កន្លងមក ១.០០០គ្រួសារ មកពី២ក្រុង ស្រុក បានទទួល អំណោយពីលោក ឧបនាយករដ្ឋមន្ត្រី ហោណាំងហុង

(ខេត្តបន្ទាយមានជ័យ)៖ លោក អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ទឹកជំនន់កន្លងមក ១.០០០គ្រួសារ មកពី២ក្រុង ស្រុក ក្នុងនោះមាន ក្រុងសិរីសោភ័ណ និង ស្រុកមង្គលបូរីថា លោកសូមឲ្យប្រជាពលរដ្ឋ ដែលរស់នៅ ខេត្តបន្ទាយមានជ័យទាំងអស់ មេត្តាប្រុងប្រយ័ត្ន កុំយកអាល់លាយ និង ភេសជ្ជៈ ក្នុងនោះមាន ទឹកអូអ៉ីឈីក ទឹកក្រូចឲ្យសោះ ផឹកទៅវាអាចស្លាប់។

ព្រោះនៅ ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅមណ្ឌលចត្តាឡីស័ក កូបធំ មានពលករជា ច្រើននាក់បាន យកអាល់កុល លាយ និង ភេសជ្ជៈ មានជនរងគ្រោះ ២៥នាក់មានអ្នក ស្លាប់៧នាក់ កំពុងសង្ក្រោះ បន្ទាន់១៤នាក់ នៅព្រឹក ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងភោជនីយ៍ដ្ឋានលីមាន។

លោកអុំរាត្រីបានមាន ប្រសាសន៍បញ្ជាក់ឲ្យ ដឹងបន្តទៀតថា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី  និងលោកជំទាវ ដោយមើលឃើញ អំពីទុកលំបាករបស់ ប្រជាពលរដ្ឋជាង១.០០០គ្រួសារ ទទួលរងគ្រោះដោយ ទឹកជំនន់រយះពេលកន្លង មកទើបលោក និង ភរិយា ជួយឧបត្ថម្ភ ក្នុងនោះ មាន អង្ករ .ត្រីខ. ទឹកសុីអុីវ ទឹកត្រី សរុបថវិកា ៧១.០០០ .០០០រៀល យកទៅចែកជូន ប្រជាពលរដ្ឋ នោះ តាមរយៈ លោកជេត ណារ៉ែន ទីប្រឹក្សា និងជានាយក ខុទ្ទកាល័យ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុម ការងារជាច្រើននាក់ ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នោះ ក្នុង១គ្រួសារទទួល បានអំណោយអង្ករ ២០ គីឡូក្រាម មីកន្លះកេស ត្រីខ ១យួរ ទឹកសុីអុីវ១យួរ និងទឹកត្រី ១យួរ ១.០០០ គ្រួសារ មកពីស្រុកមង្គលបូរី ចំនួន៦ឃុំ ៣០០គ្រួសារ និង ក្រុងសិរីសោភ័ណ ចំនួន ៧សង្កាត់ ៧០០ គ្រួសារ ។

លោកបានមាន ប្រសាសន៍បញ្ជាក់ឲ្យ ដឹងទៀតថាប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ទាំង អស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័នមានកម្លាំង អាវុធហត្ថខេត្តស្នងការ នគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានជួយ ដឹកជញ្ជូនជន្លៀស ប្រជាពលរដ្ឋទាំង អស់ទៅដាក់ទីទួល សុវត្ថិភាពអស់ហើយក្នុង នោះក៏ធ្វើការចែក ស្បៀងឲ្យហូបជា បណ្ដោះអាសន្ន ជាហូហែរផងដែរ។

លោកបានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ត្រូវ ចេះថែទាំសុខភាព សម្អាតអនាម័យ ជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុក ដាក់ធ្វើអនាម័យ ជាប្រចាំ ដើម្បីការ ជំងឺឆ្លងនានា។

សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខេត្តសូមបង្កើន ការយកចិត្តទុក ដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ក្នុងនោះមានជម្ងឺ .កូវីដ.១៩ ដែលជាជម្ងឺដ៏ កាចសាហាវដែល ពិភពលោកកំពុង ព្រួយបារម្ភ១ផងដែរ ប្រជាពលរដ្ឋ ត្រូវចការពារខ្លួន ដូចជា លាងដៃអាល់កុល ជែល ពាក់ម៉ាស់ ឲ្យបានត្រឹម គ្រប់ពេល ដើម្បី បង្ការ និងទប់ស្កាត់ការរាត ត្បាតនៃជំងឺកូវីដ.១៩ នេះបន្ត៕