គិតមកទល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះពលករ ពុលអាល់កុល ចំនួន២៥នាក់ ស្លាប់៧នាក់ដដែល មន្ត្រី ជំនាញយកភស្តុតាង ធ្វើការស្រាវជ្រាវនៅ មន្ទីរពិសោធន៍ជាតិ ក្រសួងសុខាភិបាល

(ខេត្តបន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច ពិសេសគ្រូពេទ្យ ពិនិត្យបន្សាបព្យាបាល បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គិតមកទល់ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះពលករមកពីថៃ ក្រុមគ្រូពេទ្យយកមក សំរាកនៅមណ្ឌល ចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នោះបានពុលអាល់ កុលលាយនិងភេសជ្ជៈ ចំនួន២៥នាក់ ស្លាប់៧នាក់ដដែល មន្ត្រីជំនាញកំពុងយក ភស្តុតាងធ្វើការស្រាវជ្រាវ នៅមន្ទីរពិសោធន៍ ជាតិក្រសួងសុខាភិបាល ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងបន្តថា ពលករខ្មែរវិលត្រឡប់ ពីប្រទេសថៃមកធ្វើ ចត្តាឡីស័ក ដាក់ជាក្រុុមតូចៗ នៅមណ្ឌលចត្តាឡីស័ក កូបធំនោះបានយក ទឹកអាល់កុលដែល ទិញខ្លួនឯងនិងបាន ពីស្ត្រីពលករម្នាក់ ឈ្មោះលី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មកលាយជាមួយទឹកក្រូច ទឹកអូអ៉ីឈិក និងទឹកសុទ្ធ យកទៅលួចផឹក តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែមិនទានអី។

លុះដល់រសៀលថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០២១ បានផឹកបន្ត ហើយច្រើនជាងមុន ក៏បណ្តាលឲ្យមាន បញ្ហាសុខភាពដូច ជាទន់ដៃជើង ឈឺពោះ ចុះក្អួត វិលមុខ និងថប់ដង្ហើម ។ ឃើញសភាពដូច្នេះ ក្រុមការងារ បានយករថយន្ត គិលានសង្គ្រោះ របស់ពេទ្យដឹកបញ្ជូន ទៅជួយសង្រ្គោះ នៅមន្ទីរពេទ្យប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាព ជប៉ុន មង្គលបូរីខេត្ត បន្ទាយមានជ័យ និងក៏បញ្ជូន បន្តទៅមន្ទីរពេទ្យ ខេត្តសៀមរាប  សរុបចំនួន២៥នាក់ ស្រី ២នាក់ នៅយប់នោះ បានពុលស្លាប់ចំនួន ៧នាក់ស្រី ១នាក់ ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាតបានបញ្ជាក់ ឲ្យដឹងបន្តថាពលករ ដែលស្លាប់រួមមាន :១/ ឈ្មោះលី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់ក៥សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នកចែកអាល់កុលអាយ គ្មានប្រភពឲ្យ អ្នកផ្សេងលាយផឹក ២/ឈ្មោះ ហៃ ឈិន ភេទប្រុសអាយុ៣៥ឆ្នាំ លំនៅនៅ ស្រុកពញាឮខេត្តកណ្តាល ៣/ ឈ្មោះរឿត រ៉ាន ភេទប្រុសអាយុ២៧ឆ្នាំ លំនៅស្រុកពួក ខេត្តសៀមរាប ៤/ឈ្មោះភាព សិទ្ធិ ភេទប្រុស អាយុ២៩ឆ្នាំ លំនៅភូមិរំដាស់ឃុំ ស្រែខ្វាវស្រុកអង្គរជុំ អ្នកទាំងនេះស្លាប់នៅមន្ទីរពេទ្យ ខេត្តមិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី ៥/ឈ្មោះសុខ ហេង ភេទប្រុសអាយុ២២ឆ្នាំ លំនៅស្រុក មេមត់ខេត្តត្បូងឃ្មុំ  ៦/ឈ្មោះ ផៅ ផល្លី ភេទប្រុសអាយុ២៧ឆ្នាំ លំនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ៧/ឈ្មោះ សាំ សិទ្ធិភេទប្រុស៣៥ឆ្នាំ មិនដឹងលំនៅ ។អ្នកទាំងនេះស្លាប់ នៅខែត្តសៀមរាប ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងបន្តថា ក្រុមការងារ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវ យកភស្តុតាង ដូចជាសំណាក ដែលនៅសល់ មានទឹកអាល់កុលសុទ្ធ ទឹកអាល់ដែល បានលាយផឹក និងវត្ថុផ្សេង ទៀតបញ្ជូនទៅ មន្ទីរពិសោធន៍ជាតិ ក្រសួងសុខាភិបាល មន្ទីរពិសោធន៍ ក .ប .ប (អគ្គនាយកដ្ឋាន ការពារអ្នក ប្រើប្រាស កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែង បន្លំ(ក.ប.ប.ឬCCF) ក្រសួងពាណិជ្ជកម្ម ដើម្បីវិភាគរក មើលជាតិពុល ដែលជាមូល ហេតុធ្វើឲ្យមាន បញ្ហាសុខភាព រហូតដល់មាន ការបាត់បង់អាយុ ជីវិតមនុស្ស។

ក្រោយពីធ្វើការ ពិនិត្យហើយបាន ចេញលទ្ធផលគឺ អាល់កុលដែល ពលករលាយផឹកនោះ មានសារ ជាតិមេតាណុល កម្រឹតខ្ពស់ ក្រោយពីមានមនុស្ស បាត់បង់ជីវិតហើយ កំលាំងការពារបាន បង្កើនការរឹត បន្តឹងសន្តិសុខ ក៏ដូចជាការយក ចូលមណ្ឌលនូវចំណីអាហារ គ្រឿងស្រវឹង អាល់កុលនិង របស់ផ្សេងៗជាដើម៕