មន្ត្រី ក.ប.ប.  មន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុង ប៉ោយប៉ែតបាន ចុះដកហូតអាល់ កុលក្លែងក្លាយនិង ទំនិញខូចគុណ ភាពសរុប ៧៤,៤៤គីឡូ ក្រាម ។

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពីមានពលករ យកអាល់កុល លាយនិងភេសជ្ជៈ ផឹកបណ្តាលឲ្យស្លាប់ ដល់៧នាក់នោះ មន្ត្រីចម្រុះបានចុះ ត្រួតពនិត្យនិង ដកហូតអាល់កុល ក្លែងក្លាយ រឺគេហៅ មេតាណុល  មួយចំនួននៅ ភូមិកូបធំនិង ភូមិកូនដំរីសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១  ។

មន្ត្រី សាខា  ក.ប.ប.  ខេត្ត បន្ទាយមានជ័យ  លោកប៊ុកឡាយជី ប្រធានមន្ទីរពាណិជ្ជ កម្មខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុង និងកម្លាំងប៉ុស្តិ រដ្ឋបាលសង្កាត់និមិត្ត បានចុះ ត្រួតពិនិត្យនិង ដកហូតអាល់កុល ក្លែងក្លាយដែល គេហៅមេតាណុល និងទំនិញខូចគុណភាព ក្នុងនោះរួមមាន ១-អាល់កុលក្លែងក្លាយ ១៨៦ដប និង ១ពីដុង ស្មើ ១២៣លីត្រ ២-មីម៉ាម៉ា ៩៣កំប៉ុង ស្មើ ០,៥៦គក្រ ៣-នំសូកូឡា ១២កញ្ចប់ ស្មើ ០,១៣គក្រ ៤-ទឹកក្រូចចម្រុះ ៣៦ដប ស្មើ ៥៧,៦០គក្រ ៥-ទឹកដោះគោខាប់ ១០កំប៉ុង ស្មើ ៣,៨០គក្រ ៦-ទឹកម្ទេស តូច-ធំ ២៥ដប ស្មើ ១១,១៥គក្រ ៧-ស្ករគ្រាប់ចម្រុះ ១,២គក្រ សរុបចំនួន  ៧៤,៤៤គីឡូ ក្រាម ។

លោក ប៊ុក ឡាយជី បានប្រាប់អ្នកយកព័ត៌​មាន ឲ្យដឹងថាក្រោយពីធ្វើការ ដកហូតមុខទំនិញ ខាងលើរួច មកបានធ្វើការ ពន្យល់ណែនាំ ដល់អាជីវករទាំង អស់ឲ្យចេះមើល អាយុកាលផុតកំណត់ ការតាំងលក់ ផលិតផលទំនិញ គ្រប់ប្រភេទ និងខ្លឹមសារនៃប្រកាស របស់ ក្រសួង ពាណិជ្ជកម្ម  លេខ ១៨៥  ស្តី ពី បទដ្ឋាន ពត៌មាន សម្រាប់ អ្នក បប្រេីប្រាស់ ដេីម្បី ឱ្យ អាជីវករ ទាំងនោះធ្វើការ កែប្រែ ស្រប តាមពេលវេលា មួយដែលអាចទទួល យកបានដោយ អនុលោមតាមច្បាប់ ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់។

ជាមួយនេះដែរ យេីងបាន ធ្វើការពិន័យអន្តរ ការណ៍លេីម្ចាស់ ទំនិញល្មើស មួយទីតាំងឱ្យបង់ ប្រាក់ពិន័យអន្តរ ការណ៍ដោយសរសេរ ប័ណ្ណបង់ប្រាក់ ផាកពិន័យ ចំនួន១ច្បាប់ នៅនឹងកន្លែង៕