អាវរងារ៣៤៧អាវ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ជូនកង រាជអាវុធហត្ថខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការចែក អាវរងារជូនដល់ កំលាំងកងរាជអាវុធ ហត្ថខេត្តទូទាំង ខេត្តបន្ទាយមានជ័យ ចំនួន៣៤៧អាវដែល ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គម ហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនតាមរយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង ទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក នៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើង លេខ៥១ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹថាឲ្យតែដល់ ខែរងារម្តងៗ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតតែងតែ យកចិត្តទុកដាក់ដល់ កំលាំងទ័ពពិសេស កំលាំងអាវុធហត្ថ នៅតាមជាយដែន សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតបានឲ្យ ក្រុមការងាររៀបចំប្រគល់ អាវរងាជូនដល់ កំលាំងអាវុធហត្ថ ទូទាំងខេត្តបន្ទាយមានជ័ យដើម្បីយកទៅ ប្រើប្រាស់ដណ្តប់កាយ នារដូវរងារនេះ ក្នុងភារកិច្ចការពារ បូរណភាពទឹកដីនៃយើង។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាលោក និង កងរាជអាវុធហត្ថ ទាំងអស់សូមថ្លែង អំណរគុណចំពោះសម្តេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ពិសេស ក្រសួងការពារជាតិ ដែលតែងតែគិតគូរ ពីការរស់នៅរបស់កង កម្លាំងឈរជើងនៅ តាមព្រំដែន គ្រប់ពេលវេលា ដែលជានិច្ចកាល រដូវរងារឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភ អាវភ្លៀង និងថវិកា ឬសភារៈ ផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់ដៃ កងកម្លាំងអាវុធហតកង រាជអាវុធហ្ថទូទាំងខេត្ត អស់គ្នាហើយ៕