ទុរគតជន ចាស់ជរា គ្មានទីពឹង ជនរងគ្រោះដោយ ទឹកជំនន់២០គ្រួសារ បានទទួលអំណោយពី ក្រុមយុវជនការ ពារសន្តិភាព

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទុរគតជន ចាស់ជរាគ្មានទី ពឹងជនរង គ្រោះដោយទឹកជំនន់ ២០គ្រួសារបានទទួល អំណោយពីក្រុម យុវជនការពារសន្តិភាព ដឹកនាំចែកដោយលោក សូ  រតនៈ ប្រធានប្រតិបត្តិ ក្រុមយុវជនការពារ សន្តិភាព  អមដំណើរដោយលោក ឈាង ឆុំ អនុប្រធានទី១ លោក ផេង ស៊ីម អនុប្រធានទី៣ លោក ផន សុភីរៈ លោកស្រី កាន ផល្លា អគ្គហិរញឹករង  សមាជិកសមាជិការ នៃក្រុមយុវជន ការពារសន្តិភាព ស្ថិតក្នុងភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សូ រតនៈ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា អំណោយដែលបាន ចែកជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដោយក្នុងមួយ គ្រួសារៗទទួលបាន- អង្ករ១បេ – ទឹកត្រីមួយយួរ- ទឹកស៊ីអ៉ីវ១យួរ- នំមួយធុង- មីកំប៉ុង១យួរជាអំណោយ ទឹកចិត្តសប្បុរស របស់លោក ផេង ស៊ីម អនុប្រធានទី៣ នៃក្រុមយុវជន ការពារសន្តិភាព និងភរិយា ព្រមទាំងក្រុមគ្រួសារ ។

លោក សូ រតនៈ បានប្រាប់បញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្នុង កម្មវិធីចែកអំណោយនោះ ដោយមានការ សហការពី អាជ្ញាធរភូមិ/ឃុំ និងអាជ្ញាធរមាន សមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ សកម្មភាពក្នុង ពេលចែកជូន អំណោយជូនដល់ ប្រជាពរដ្ឋផងដែរ។

លោកប្រធាន សូ រតនៈ ក្នងឱកាសចែក អំណោយទុរគតជន ចាស់ជរា គ្មានទីពឹង ជនរងគ្រោះ ដោយទឹកជំនន់ លោកបានធ្វើការក្រើន រំលឹកដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យមានការប្រុង ប្រយ័ត្នចំពោះ ការការពារនូវ វីរុសកូវីត១៩ និងសូម ឲ្យប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់ សាំងការពារជម្ងឺកូវីដ.១៩ ឲ្យបានគ្រប់ៗគ្នា ព្រមទាំងបាន សំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋ សូមកុំភ្លេចនូវ វិធានការសុខាភិបាល ពិសេសវិធាន ការ៣កុំ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដេីម្បីប្រយុទ្ធប្រឆាំង និងបង្ការការរីករាល ដាលនៃជម្ងឺកូវីត១៩ផងដែរ៕