ហាង ជីង ឡុង លួចលក់ថ្នាំបុរាណ ចិន និងឧបករណ៍ តេស្តកូវីដ.១៩ជាច្រើន ដោយគ្មាន ច្បាប់ អនុញ្ញាតិត្រូវមន្ត្រី ចម្រុះចុះឆែកឆេរ បានរឹបអូស

(ខេត្តបន្ទាយមានជ័យ)​៖ ហាង ជីង ឡុង កំពុងតែលួច លក់ថ្នាំបុរាណចិននិង ឧបករណ៍ធ្វើតេស្តកូវីដ១៩ ជាច្រើន ដោយគ្មានច្បាប់អនុញ្ញាតិ ត្រូវមន្ត្រីចម្រុះចុះឆែកឆេរ បានរឹបអូសថ្នាំបុរាណចិន និងឧបករណ៍ ធ្វើតេស្តកូវីដ.១៩។ ការបង្ក្រាបនោះ ធ្វើទ្បើងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធាន លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រឆាំង ផលិតផល ក្លែងក្លាយ បានប្រាប់អ្នក យកព័ត៍មាន ឲ្យដឹថាការចុះបង្ក្រាប ហាង ជីង ឡុង លួចលក់ថ្នាំ បុរាណចិននិង ឧបករណ៍តេស្តកូវីដ.១៩ ជាច្រើនដោយគ្មាន ច្បាប់អនុញ្ញាតិ មានចូលរួម ពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងសាលាដំបូង ខេត្តបន្ទាយមានជ័យ រួមនឹងក្រុមគ្រូពេទ្យជំនាញ។

លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានឲ្យដឹងបន្តថា ដើម្បីពង្រឹង ផលិតផលក្លែងក្លាយ ក្នុងស្រុកឲ្យមាន គុណភាព លើទីផ្សារ រួមទាំងការពារ សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យមាន សុខភាពល្អនោះ លោកបានស្រាវជ្រាវ ចុះពិនិត្យទីតាំង ហាងរឺយីហោ ជីង ឡុង រកឃើញ មានថ្នាំបុរាណ ចិនឧបករណ៍ ធ្វើតេស្តកូវីដ.១៩ ដែលគ្មានច្បាប់អនុញ្ញាតិ បានរឹបអូសថ្នាំបុរាណ ចិននិងឧបករណ៍ ធ្វើតេស្តកូវីដ.១៩ជាច្រើន។

លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានឲ្យដឹងបន្តថា ម្ចាស់ទីតាំងមានឈ្មោះ ចាន់ គឹមឡេង ភេទ ប្រុសអាយុ៣៦ឆ្នាំ ដោយយោង តាមកណត់ហេតុ ត្រួតពិនិត្យជាក់ស្តែង របស់គណៈកម្មាធិកា រ ប្រឆាំង ផលិតផល ក្លែងក្លាយ រកឃើញមានឱសថ LIANHUA QINGWEN JIAONANG ចំនួន១៣កេស ក្នុង១កេសស្មើ៤០០ប្រអប់ VITAMIN.Cចំនួន២កេស ស្មើ៤០០ដបឧបករណ៍ តេស្តកូវីដ.១៩ ចំនួន២កេស ស្មើ៦០០តេស្តឱសថ និងបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតគ្មាន។

លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពេលចុះពិនិត្យ និងរកឃើញ  ឱសថនិងបរិក្ខាពេទ្យទាំងនេះ គ្មានច្បាប់អនុញ្ញាតិនិងប្រភព មិនច្បាស់លាស់ទើប ព្រះរាជអាជ្ញា នៃ អយ្យការ សាលាដំបូង ខេត្តបានសម្រេច ធ្វើការឃាត់វត្ថុតាង ជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ ទីតាំងជាអ្នកមើលថែ ដោយខ្លួនឯង និងតម្រូវឲ្យម្ចាស់ ចូលទៅបំភ្លឺលើ ករណីនេះផងដែរ ៕