បុរសម្នាក់ធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន នៅក្នុងទឹកស្ទឹង បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត..!!!

(ខេត្តប៉ៃលិន)៖ កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ ពីលោកមេភូមិភ្នំកុយថា មានមនុស្សលោត ទឹកសម្លាប់ខ្លួន (ជនវិកលចរិត) ចំនួន០១ករណី នៅចំណុចស្ទឹងកុយ ខាងលិចស្ពាន ប្រហែល ៥០០ម៉ែត្រ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយមកកម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសាលាក្រៅ សហការជាមួយ លោកមេភូមិ និងប្រជាការពារភូមិ បានចុះមុជទឹករកជនរងគ្រោះ រហូតមកដល់វេលាម៉ោង១២ និង ៥៦នាទី ថ្ងៃខែឆ្នាំដដែល ទើបរកសាកសពឃើញ ។

សពជនរងគ្រោះ មានឈ្មោះ ប៉ង់ ភេទប្រុស អាយុ ៣៩ឆ្នាំ បានមកស្នាក់នៅ វត្តគិរីចេតីយ៍ ហៅវត្តភ្នំកុយចំនួន០១ខែ ដោយមិនស្គាល់ អត្តសញ្ញាណ ច្បាស់លាស់ឡើយ ។

ក្រោយពីកម្លាំងជំនាញ ផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យ រួចមកបានសន្និដ្ឋាន ថា សពខាងលើពិត ជាបានស្លាប់ ដោយសារលោត ទឹកសម្លាប់ខ្លួន ឯងពិតប្រាកដមែន ។បច្ចុប្បន្ន សពត្រូវបានប្រគល់ ជូនគណ:កម្មាធិការវត្ត រៀបចំធ្វើបុណ្យ តាមប្រពៃណី ៕