អភិបាលខេត្តកំពត ជួបសំណេះ សំណាលជាមួយ មន្ត្រីរាជការ នៃសាលាខេត្តកំពត

(ខេត្តកំពត)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តកំពត បានអញ្ជើញ សំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំណុះសាលាខេត្តកំពត។

ពិធីនាព្រឹកនេះមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋ បាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។

មានប្រសាសន៍សំណេះ សំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសំដែងនូវការ កោតសសើរចំពោះមន្ត្រី រាជការសាលាខេត្ត គ្រប់ឋានានុក្រម ដែលកន្លងមកបាន ខិតខំបំពេញភារ កិច្ចបម្រើសេវាជូន បងប្អូនប្រជាពល រដ្ឋបានល្អប្រសើរ។

ឯកឧត្តមបាន បញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការ ត្រូវបំពេញភារកិច្ច បម្រើសេវាជូនបង ប្អូនប្រជាពលរដ្ឋ ប្រកបដោយចំណេះ ដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួល ខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់ នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារ មន្ត្រីរាជការយើង។

ក្នុងពេលបច្ចុប្បន្ន នេះប្រទេសយើង មានសន្តិភាពពេញ បរិបូរណ៍ ដែលបានមក ពីការយកជីវិតទៅប្តូរ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់ គ្នាត្រូវចូលរួមថែរក្សា ការពារនូវ សន្តិភាពដ៏មាន តម្លៃនេះឲ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ ក្រោយរបស់យើង។

ក្នុងឱកាសនោះឯក ឧត្តមបានឧបត្ថម្ភ ដល់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ច សន្យាទាំងអស់ ដោយម្នាក់ៗទទួល បានថវិកាចំនួន៥០ម៉ឺនរៀល អង្ករ១បាវ ៥០គ.ក មី១កេះ និងត្រីខ១យួរ៕ ដោយលោក សេង ណារិទ្ធ