បច្ច័យចំនួន ៩២.០០០.០០០រៀល បានមកពីការដង្ហែ អង្គឋិនទានសាមគ្គី របស់ពុទ្ធបរិស័ទ ដឹកនាំដោយលោក ឡាយគឹមលី វេប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សា អស់ត្រីមាសនៅ វត្តស្វាយចាស់

(ខេត្តបន្ទាយមានជ័យ)៖ បច្ច័យចំនួន ៩២.០០០.០០០រៀល បានមកពីការដង្ហែ អង្គឋិនទានសាមគ្គី របស់ពុទ្ធបរិស័ទ ចំណុះជើងវត្ត ដឹកនាំដោយ លោកឡាយគឹមលី នាយកខុទ្ធកាល័យ ឧបនាយករដ្ឋមន្ត្រី  កែគឹមយ៉ាន និងជាអគ្គលេខា ធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនិង គ្រឿងញៀន វេប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សា អស់ត្រីមាសនៅវត្ត ចមសុទ្ធាវាស ហៅ វត្ត ស្វាយចាស់ ស្ថិតក្នុងភូមិ ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីបុណ្យប្រារព្វធ្វើ នៅសាលាឆាន់ វត្តស្វាយចាស់ លុះនៅល្ងាច ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ អង្គឋិនទាន សាមគ្គីនេះត្រូវបានដង្ហែ ទសិណ៣ជុំវិហារវេបច្ច័យ និងបរិវ៉ាកឋិនទាំងអស់ វេប្រគេនព្រះសង្ឃជា កិច្ចបង្ហើយបុណ្យ ដើម្បីជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

លោកអាចារ្យ កែវ សាទបានប្រាប់អ្នក យកព័ត៌មានឲ្យដឹង ថាបុណ្យកឋិនទាននេះ មានរយៈពេលចំនួន ២៩ ថ្ងៃចាប់ពីថ្ងៃទី១រោជ ខែអស្សុជ ដល់១៥រោជ ខែកក្តឹក ចាប់ពី២០តុលា ដល់ ១៩វិច្ឆិកា ឆ្នាំ ២០២១ បញ្ចប់កម្មវិធីបុណ្យតែម្ដង បច្ច័យចំនួន ៩២.០០០.០០០រៀល បានមកពីដង្ហែ អង្គឋិនទានសាមគ្គី របស់ពុទ្ធបរិស័ទ ដឹកនាំដោយលោក ឡាយគឹមលី វេប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សាអស់ ត្រីមាសនៅវត្តស្វាយ ចាស់សំរាប់យក ទៅកសាងក្នុងវត្ត ដែលកំពុងខ្វះខាតបន្ត។

លោក កែវសាទ បាននិយាយបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាចាត់ ទុកព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ មានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញក្នុងមាត្រា ទី៤៣ហើយក្នុងនោះកម្ពុជា មានបុណ្យព្រះពុទ្ធសាសនា ជាច្រើនដូចជា មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សា បុណ្យគឋិនទាននេះជាដើម។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាបុណ្យ កឋិនទាននេះគឺជាបុណ្យ មួយដ៏សំខាន់ណាស់ ក្នុងវិស័យព្រះ ពុទ្ធសាសនាកាល ណាពុទ្ធបរិស័ទបាន ធ្វើបុណ្យកឋិនទាន នេះហើយអ្នកនោះ ជាតិមុខនិងក្លាយទៅ ជា រូបសម្ផស្សស្អាត និងមានធនធាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាបុណ្យ អង្គឋិនទាននេះពុទ្ធរិស័ទខ្មែរ ប្រារព្វធ្វើឡើងដើម្បី បំពេញតំរូវការជាក់ ស្តែងរបស់ព្រះសង្ឃដែល គង់ចាំព្រះវស្សាអស់កាល ត្រីមាសនៅតាមទីវត្ត អារាមនានាក៏ដូច ជាការរួមចំណែកក សាងទីសេនាសនៈ និងសមិទ្ធផលក្នុងវត្ត ព្រមទាំងរួមចំណែក លើកកំពស់ការ គោរពប្រតិបត្តិ ព្រះពុទ្ធសានាដែល ជាសានារបស់រដ្ឋឲ្យ បានថ្គុំថ្កើនរុងរឿងផងដែរ។

ហើយការធ្វើបុណ្យ កឋិនទាននេះជាបុណ្យ ក្នុងព្រះពុទ្ធសាសនាជា កាលទានដ៏វិសេសមួយ មានដែនកំណត់ពេល វេលាច្បាស់លាស់ ពុំមានចេះតែធ្វើនៅ ពេលណាក៏បានតាម តែចិត្តនឹកឃើញ នោះឡើយ៕