ក្នុងឪកាសបុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែ ៣ក្នុងថ្ងៃទី១មាន គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់មនុស្ស ៣នាក់និង របួសធ្ងន់១នាក់

(ខេត្តបន្ទាយមានជ័យ)៖ នៅក្នុងខេត្តបន្ទាយមានជ័យក្នុ ងឪកាសបុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែ ៣ថ្ងៃ ក្នងថ្ងៃទី១មានគ្រោះថ្នាក់ចរាចរណ៍ ៣ករណី ក្នុងនោះមានមនុស្សស្លាប់ ៣នាក់និងរបួសធ្ងន់១នាក់។

ករណីទី១កើតឡើង នៅស្រុកថ្មពួក នគរបាលស្រុកថ្មពួក បានឲ្យដឹងថានៅ វេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចខាងជើង ក្លោងទ្វារវិទ្យាល័យថ្មពួក ចម្ងាយ៤០០ម៉ែត្រស្ថិតនៅ ភូមិផ្សាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូ បុកពីមុខរថយន្តយោធា ដឹកពលករ និងរថយន្តព្រូសពណ៌ខ្មៅ បុកពីក្រោយរថយន្ត យោធានោះបន្ថែមទៀត ក្នុងទិសដៅច្រាស់ទិសគ្នា ពីជើងទៅត្បូង ក្នុងករណីនេះ បណ្តាលឲ្យ ឈ្មោះណាត សុផាន់ ណា ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយរមានជ័យ  បើកម៉ូតូម៉ាកហុង ដាឌ្រីមសេ125 ពាក់ស្លាកលេខ ប.មានជ័យ.1T- 0522 រងរបួសធ្ងន់។ នគរបាលស្រុក ថ្មពួកបានបន្តឲ្យ ដឹងទៀតថាមូលហេតុ អ្នកបើកម៉ូតូក្នុង ស្ថានភាពស្រវឹង អ្នកបើកឡានដឹក ពលករ មិនគោរព សិទ្ធិអាទិភាព ។

ករណីទី២កើតឡើង នៅស្រុកស្វាយចេក មានករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើង នៅវេលាម៉ោង៩ យប់ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចខាងជើង ប៉ុស្តិ៍នគរបាលរដ្ឋបាល រលួសប្រហែល ១០០ម៉ែត្រ ស្ថិតក្នុង ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថាមុនពេល កើតហេតុនោះជន រងគ្រោះឌុបគ្នា ១ឈ្មោះលើម លាត ភេទប្រុស អាយុ៤៧ឆ្នាំ ពុំបានពាក់មួកសុវត្តិភាព បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប.មានជ័យ 1S:1778 ពីត្បូងទៅជើងនិងអ្នក រួមដំណើរម្នាក់ទៀត ឈ្មោះ សែ សឺង ភេទប្រុស អាយុ៥៨ឆ្នាំ ទាំង២នាក់ នៅភូមិជាមួយគ្នា ភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក  ខេត្តបន្ទាយមានជ័យ លុះជិៈមកដល់កន្លែង កើតហេតុស្រាប់តែបើក ម៉ូតូទៅបុកនិងគោយន្ត ពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ១នាក់និងស្លាប់នៅកន្លែង ១នាក់ពេលបញ្ជូនដល់ ពេទ្យដោយសារ របួសធ្ងន់ពេកបាន ស្លាប់១នាក់បន្ថែមទៀត ចំណែកអ្នកបើក គោយន្តកន្ត្រៃ ឈ្មោះ ហួត វឿប ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផងដែរ។

ករណីទី៣កើតឡើង នៅក្រុងសិរីសោភ័ណ បង្កគ្រោះថ្នាក់ដោយ ខ្លួនឯងនៅវេលា ម៉ោង១២យប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចកែង សួនស្នេហ៍ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

សមត្ថកិច្ចបានប្រាប់ ឲ្យដឹងថាអ្នករង គ្រោះមានឈ្មោះ សួង កំសត់ ប្រុសអាយុ ៣៩ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានបើកម៉ូតូមិនពាក់ មួកសុវត្ថិភាពក្នុង ស្ថានភាពស្រវឹង ហើយបានបើកធ្លាក់ គ្រឡុកដួលបោកក្បាល ទៅនឹងថ្នល់ បណ្តាលឲ្យស្លាប់តែដែរ ៕