ជនជាតិថៃជាច្រើននាក់ គ្រាន់រឿងផឹកសីុសោះ ឈានដល់ទាញកាំភ្លើង បាញ់គ្នាផ្អើល ក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន១៥នាក់

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចចំរុះ ក្នុងនោះមាន កំលាំអាវុជហត្ថ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កំលាំងនគរបាល ដឹកនាំដោយ លោក ឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានចុះបង្ក្រាប ជនជាតិថៃបាន ចំនួន១៥នាក់ ក្នុងរឿងផឹកសីុឈាន ដល់ទាញកាំភ្លើង បាញ់គ្នាផ្អើលក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

រឿងរាវនេះកើតឡើង នៅវេលាម៉ោង១២ និង ២០ នាទីយប់ ឈានចូលថ្ងៃទី ២១ ខែវិចិ្ឆកាឆ្នាំ ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុច casinoផ្កាយប្រាំ។

លោកឧត្តមសេនីយ៍ត្រី បោនប៊ិន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាការ ផ្ទុះអាវុធនៅក្រុង ប៉ោយប៉ែតនេះ គឺជាការចុះបង្ក្រាប របស់សមត្ថកិច្ច ចំពោះជនជាតិថៃ មួយក្រុមនិងក្រុមកាង ជនជាតិថៃដែលបង្ករ ការអុកឡុកបង្ករបញ្ហា ធ្វើឲ្យប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈយ៉ាងខ្លាំង ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្រុម បង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើ អាវុធបាញ់មកលើ សមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធ ហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ ត្រូវគ្រាប់កាំភ្លើងដែល ជនបង្ករបាញ់ធ្លាយថ្ពាល់ និងថ្គាមពីម្ខាងទៅ ម្ខាងរបួសធ្ងន់ក្នុងកម្លាំង សមត្ថកិច្ចសម្ថកិច្ច បានបាញ់ឡើងលើ ជាច្រើនគ្រាប់ដើម្បីទប់ ទល់ស្ថានការណ៍ ហើយមត្ថកិច្ច ចាប់ខ្លួនក្រុមបង្ករ ទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែង រកចាប់ខ្លួនបក្សពួក ក្រុមបង្ករបញ្ហានេះ បន្តបន្ទាប់ទៀត ។

ក្រោយពីសភាព ស្ងប់ស្ងាត់ហើយអាវុធ ហត្ថដែលរងរបួស ត្រូវបានសមត្ថកិច្ចដឹក បញ្ជូនមកសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យអស់ហើយ ចំណែជនសង្ស័យ ទាំង១៥នាក់ កំពុងស្ថិតក្នុងការ ឃាត់ខ្លួនសួរនាំ នៅមូលដ្ឋាន កងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត នេះជាព័ត៌មាន បឋមប៉ុណ្ណោះ៕