មន្ត្រីសាធារណៈការ អនុញ្ញាត្តិឲ្យក្រុមហ៊ុនប្តូរ ចង្កូតរថយន្តស្តាំ មកឆ្វេងចំនួន៣ លើកស្លាក នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកសុក ចន្ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានប្រាប់អ្នមយក ព័ត៌មានឲ្យដឹងថា ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានធ្វើការ អនុញ្ញាត្តិឲ្យក្រុមហ៊ុន ប្តូរចង្កូតរថយន្តស្តាំ មកឆ្វេងចំនួន៣ដាក់ ក្នុងខេត្តបន្ទាយមានជ័យនេះ លោកសុក ចន្ថាបានប្រាប់អ្នក យកព័ត៌មាននៅ ព្រឹក ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ។

លោកសុក ចន្ថាបានប្រាប់បញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្រុមហ៊ុន៣ដែលនឹ ងធ្វើប្រតិបត្តិការប្តូរចង្កូត រថយន្តស្តាំទៅឆ្វេងនោះ មាន ១/ក្រុមហ៊ុនអេស.ធី.ភី អ៊ិនធើណេស្រូណល (ខេមបូឌា) ផាប្លិក [ S.T.P International (Cambodia) Public Co.,Ltd] អាស័យដ្ឋានផ្ទះ លេខT168 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ មកដាក់សាខាខេត្ត បន្ទាយមានជ័យនៅ ផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រោងហូបការទល់មុខ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានលើកស្លាកហើយ តែមិនទាន់រៀបចំ សម្រាប់ដំណើរ ការនៅឡើយ ។

២/ក្រុមហ៊ុនសុវណ្ណយន្ត (SOVANN YAUN Co.,Ltd) អាស័យដ្ឋានផ្ទះលេខ២៦៥Eo ផ្លូវឧកញ៉ាទេពផន(លេខ១៨២) សង្កាត់ទឹកល្អក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមហ៊ុននេះ បានមកលើកស្លាក នៅផ្លូវជាតិលេខ៥ ជាប់របងខាងលិច មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្ត ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

និង៣ ក្រុមហ៊ុនភីធីអ៊ីម អាស៊ាន (PTM ASIA Co.,Ltd ) អាស័យដ្ឋានផ្ទះលេខ៥៧ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមហ៊ុននេះ មិនទាន់ទៅលើកស្លាកឬមានទីតាំងខ្លួននៅឡើយ នោះទេ។

លោកសុក ចន្ថា បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាសេចក្តីជូនដំណឹង មួយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យឲ្យដឹងថា មន្ទីរបានអនុញ្ញាតិ ក្រុមហ៊ុនទាំង៣ ដូចខាងលើទៅធ្វើ អាជីវកម្មប្តូរចង្កូតរថយន្ត ពីស្តាំមកឆ្វេង នៅក្នុងខេត្តនេះហើយការប្តូរចង្កូត រថយន្តស្តាំមកឆ្វេងនេះ ក្រោយពីរាជ រដ្ឋាភិបាលប្រកាស ឲ្យរថយន្តដែលជ្រកក្រោម ផ្លាកលេខក្រសួងស្ថាប័នរដ្ឋ និងផ្លាកលេខលេខ ផ្សេងទៀត ពិសេសរថយន្តចង្កូតស្តាំ ចូលខ្លួនមកបំពេញ កតព្វកិច្ចនុងអាករនាំ ចូលនិងនិតិវិធីប្តូរចង្កូត ពីស្តាំ មកឆ្វេង ដើម្បីយកទៅអនុវត្ត ចុះក្នុងបញ្ជីសម្គាល់ យានយន្តឲ្យបាន ត្រឹមត្រូវស្របច្បាប់ ដែលបានកំណត់។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើការណែនាំ ដល់ម្ចាស់រថយន្តទៅត្រូវ បំពេញកតព្វកិច្ចបង់ពន្ធគយ និងបែបបទបច្ចេកទេស ជាមួយសមត្ថកិច្ចជំនាញ និងក្រុមហ៊ុនដូច ខាងលើឲ្យបាន ត្រឹមត្រូវ៕