ជនសង្ស័យ ប្រុស ស្រី ១ក្រុមមាន៥នាក់ លក់ និង ជក់ថ្នាំញៀនត្រូវ កំលាំងអាវុធហត្ថ ក្រុងសិរីសោភ័ណ ឃាត់ខ្លួន បញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ប្រុស ស្រី ១ក្រុមមានគ្នា ៥នាក់ ក្នុងនោះមានអ្នកលក់ និង ជក់ថ្នាំញៀនត្រូវកំលាំង អាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ បានចុះបង្ក្រាបបាននៅ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូត វត្ថុតាងរួមមាន ម្សៅ ក្រាមពណ៌សថ្លា ចំនួន៤កូនថង់កិប និង១បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,៤៨ក្រាម ម៉ូតូចំនួន២គ្រឿង និងសម្ភារ:មួយចំនួន នៅវេលាម៉ោង ១២យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងថា ជនសង្ស័យ ១/ឈ្មោះ តាន់ នីតា ហៅ នីត ភេទស្រី អាយុ២២ឆ្នាំ ២/ឈ្មោះសុខ ចាន់រ៉ា ហៅ ហេង ភេទស្រី អាយុ២៤ឆ្នាំ ៣/ឈ្មោះ ផន វណ្ណ: ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង៣/ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៤/ឈ្មោះ វណ្ណា ស៊ីនៀន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៥/ឈ្មោះ ម៉ម កុសល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានប្រាប់ អ្នកយកព័ត៍មាន បន្តឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់ ក្រោយពីកម្លាំង ជំនាញមូលដ្ឋានកង រាជអាវុធហត្ថក្រុង សាកសួររួច ជនសង្ស័យឈ្មោះ តាន់ នីតា ជាអ្នកលក់ថ្នាំញៀន និងជចំណែក៤នាក់ទៀតជាអ្នក ជក់ថ្នាំញៀន។

ផ្អែកលើវត្ថុតាង និងផ្អែកលើការធ្វើតេស្ត ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនមក ការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកង រាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានឲ្យដឹងថា ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យបញ្ជូនសង្ស័យ ទាំង៥នាក់ទៅ តុលាការខេត្តដើម្បី ដាក់ទោសទៅតាម ច្បាប់នៅព្រឹក ថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១ នេះផងដែរ៕